គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ មាន​ពលករ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​ប្រទេស​ថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |
    លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ មាន​ពលករ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​ប្រទេស​ថៃ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ មាន​ពលករ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​ប្រទេស​ថៃ

    លោកជំទាវ​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បាន​ប្រាប់ឲ្យដឹង​កាលពី​យប់ថ្ងៃទី​២៤​ធ្នូ​ថា ​មាន​ពលករ​ខ្មែរ​ម្នាក់​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩ ​នៅក្នុ​ង​ប្រទេសថៃ។​ ពលករខ្មែរនោះ ស្ថិ​ត​ក្នុង​ក្រុមព​លករ ​ដែល​បាន​ធ្វើដំណើរ​ពី​ខេត្ត​ឈុនបូរី ទៅ​កា​ន់ទីក្រុង​បាងកក ​ហើយ​ត្រូវ​បា​ន​ថៃ រកឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩។​ តែពលករខ្មែរនោះ​ មិន​មែន​ទើប​តែឆ្លង​ដែន​ពី​កម្ពុជា ​ចូ​ល​ទៅ​ប្រទេស​ថៃ​ទេ។

    លោកជំទាវ​វេជ្ជ​បណ្ឌិត ​ឱ វណ្ណឌីន បានប​ញ្ជាក់​ថា «អ្វី​ដែល​ខ្ញុំទទួល​បានព័​ត៌មាន ​គឺ​ពលករ​ទាំង​នេះ​ គាត់បាន​ចេញ​ពី​ឈុនបូ​រី ​មក​បាង​កក​ ទេ ​នៅ​ក្នុង​ពេលថ្មី​ៗ​នេះ ​ហើយ​ត្រូវ​បាន​អាជ្ញាធរថៃ​រក​ឃើញមា​នកូ​វីដ-១៩ ម្នាក់​។ ដូច្នេះ មិ​ន​មែន​គាត់​មាន​កូវីដ-១៩ ​ពី​កម្ពុជា​ រួច​ហើយ​បាន​ចូល​ប្រទេស​ថៃ​នោះទេ​។ បើ​តាមព័ត៌មាន ​ដែល​បាន​ផ្តល់​មក​ គឺ​ពួក​គាត់ ​បាន​ចេញទៅ​ថៃ តាំង​ពី​មុន​មាន​ហេតុការ​ណ៍​ផ្ទុះ​ឡើង​នូវ​ការរកឃើញវីរុស​កូវីដ-​១៩​ នៅ​ខេត្ត​សាមុតសាខន​»៕

    អត្ថបទទាក់ទង