គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មនុស្ស ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នឹងបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមច្បាប់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០​ |
    មនុស្ស ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នឹងបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមច្បាប់ មនុស្ស ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នឹងបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមច្បាប់

    ភ្នំពេញ ៖ យុវជនដែលអះអាងខ្លួនជាក្រុមMother Nature Cambodia និងជាអ្នកការពារបរិស្ថានចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយយោងតាមការបង្ហោះវីដេអូរបស់ពួកគេនៅលើគណនី Facebook ឈ្មោះ « Mother Nature Cambodia » ។
    មនុស្សទាំង៣នាក់នេះដែលបានឃាត់ខ្លួនរួមមាន :
    ១.លោក ថុន រដ្ឋា, ២.កញ្ញា ឡុង គន្ធា ៣.កញ្ញា ភួន កែវរស្មី។ ការចាប់ឃាត់ខ្លួននេះ ធ្វើឡើងនៅក្នុងថ្ងៃតែមួយគឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមសកម្មភាពផ្សេងៗគ្នា។ យុវជន ថុង រដ្ឋា ត្រូវបានចាប់នៅក្នុងផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោមហេតុផលបង្កើតបន្ទប់ផ្សាយនិងផលិតព័ត៌មានញុះញង់ ដោយមិនមានច្បាប់អនុញ្ញាត។
    ការធ្វើសកម្មភាពពួកគេទាំង៣នាក់សំបកក្រៅគឺការគាំទ្រ និងស្រឡាញ់បរិស្ថានមកបិតបាំងបំភ័ន្ត តែផ្ទុយមកវិញគឺទង្វើពួកគេមានចេតនាបង្កភាពភាន់ច្រឡំដល់មហាជន និងមានចេតនាបង្កភាពវឹកវរដល់សង្គម នេះបើយោងតាមមន្រ្តីនគរបាលថ្លែងបញ្ជាក់ប្រាប់យ៉ាងដូច្នេះ ។
    គិតត្រឹមយប់ថ្ងៃទី០៤ ខែកញ្ញានេះ យុវជនទាំង៣នាក់ បានសាកសួរចប់ហើយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ នឹងត្រៀមបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០៕

    ពាក្យគន្លឹះទាក់ទង