គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    តុលាការ​ផ្តន្ទា​ទោស ​សម ​រង្ស៊ី ​ដាក់​ពន្ធនាគារ ​៤​ឆ្នាំ ​និង​បក្ខ​ពួក​ក្នុង​សំណុំ​រឿង​ពីរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០​ |
    តុលាការ​ផ្តន្ទា​ទោស ​សម ​រង្ស៊ី ​ដាក់​ពន្ធនាគារ ​៤​ឆ្នាំ ​និង​បក្ខ​ពួក​ក្នុង​សំណុំ​រឿង​ពីរ តុលាការ​ផ្តន្ទា​ទោស ​សម ​រង្ស៊ី ​ដាក់​ពន្ធនាគារ ​៤​ឆ្នាំ ​និង​បក្ខ​ពួក​ក្នុង​សំណុំ​រឿង​ពីរ

    ភ្នំពេញ៖​ តុលាការ​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​មេឧទ្ទាម​ក្រៅ​ច្បាប់​ សម រង្ស៊ី ឲ្យជាប់​ពន្ធនាគារ​៤​ឆ្នាំ ​ដោយ​ក្នុង​នោះ​ ២​ឆ្នាំ​ ពាក់ព័ន្ធ​ការ​ញុះញង់​ប្រជាពលរដ្ឋ​កុំ​ឲ្យសង​បំណុល​ធនាគារ និង​ការ​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ឯកឧត្ដម​ ​ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​​។ ចំណែក​បក្ខ​ពួក​ពីរ​នាក់​ទៀត​ គឺឈ្មោះ ប៊ុត ប៊ុនតិញ និងឈ្មោះ ទុំ ប៊ុនថន ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ១​ឆ្នាំ​ ៨​ខែ​។ ​រី​ឯមនុស្សពីរ​នាក់​ទៀត​ដែលកំ​ពុង​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១ឆ្នាំ ​៦​ខែ ​ពាក់​ព័ន្ធ​ការ​ញុះញ​ង់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​សង​បំណុល​ធនាគារ​។

    ការប្រកាសសាល​ក្រម​នេះ ​បាន​ធ្វើ​ឡើង​នៅថ្ងៃ​ទី​៣០ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​ បន្ទាប់​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​កាល​ពីថ្ងៃទី​២១​ ខែ​ធ្នូ ​ឆ្នាំ​២០២០​ ដោយមាន​លោក ​រស់ ពិសិដ្ឋ ជាចៅក្រម​ជំនុំ​ជម្រះ ​និង​លោក​ សេង ​ហៀង​ ជាតំណាងអយ្យការ ។

    ទាក់ទងការបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់​ឯកឧត្ដម​  ហុក ឡង់ឌី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ តុលាការព្រហ្ម​ទណ្ឌ​ទីក្រុងប៉ារីស​បាន​សម្រេចចោទ​ប្រកាន់​លើ​ទណ្ឌិត ​សម រង្ស៉ី ឱ្យស្ថិត​នៅ​ក្រោម​ការចោទ​ប្រកាន់​អំពី​បទ​ «បរិហារកេរ្តិ៍​ជាសាធារណៈ​លើបុគ្គល​» តាមការ​សម្រេចរបស់​ចៅក្រម​ស៊ើបសួរ ​នៃ​តុលាការ​ព្រហ្មទណ្ឌ ទី​ក្រុងប៉ារី​ស​។

    ការចោទប្រកាន់នេះ គឺត្រូវបានធ្វើឡើងចំពោះ​គ្រប់​ពាក្យ​សម្ដី​ចោទ​ប្រកាន់​ទាំងអស់​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ពាក្យ​បណ្ដឹង​រប​ស់ឯកឧត្ដម​ ឌី​ វិជ្ជា ​អគ្គស្នង​ការរង​នគរបាល​ជាតិ ​ចុះ​ថ្ងៃ​ទី​២០​ ខែ​សីហា ឆ្នាំ​២០១៩។

    ចៅក្រម​ស៊ើប​សួរ​បារាំង​បានក​ត់​សម្គាល់ថា មាន​តម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ។ សូមបញ្ជាក់​ផងដែរថា បុគ្គល សម រង្ស៉ី មិនបាន​ធ្វើការជំទាស់​នឹងពាក្យសម្ដីរបស់​ខ្លួនដែលត្រូវបាន​ចោទប្រកាន់​នោះទេ។ ដូច្នេះការបញ្ជូនបុគ្គល សម រង្ស៉ី ទៅតុលាការព្រហ្មទណ្ឌ ដើម្បីកាត់​ទោសគឺជារឿងមិនអាចចៀសផុតឡើយ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម​ ឌី វិជ្ជា តាមរយៈ​មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង៕ ប្រភព៖ Bayon Radio

     

    អត្ថបទទាក់ទង