ពលករខ្មែរមកពីថៃ ០២នាក់ រកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ០២នាក់ ដែលសុទ្ធតែជាពលករធ្វើដំណើរមកពីប្រទេសថៃ និងមិនមានករណីជាសះស្បើយទេ។
ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ០២នាក់ រួមមាន៖
- ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋាននៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ធ្នូ លទ្ធផលធ្វើតេស្ត គឺវិជ្ជមានវីរុសកូវីដ១៩ អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
- ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តបៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ធ្នូ លទ្ធផលធ្វើតេស្តគឺវិជ្ជមានវីរុសកូវីដ១៩ អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦១នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន ៥នាក់ និងមិនមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង