គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ពលរដ្ឋចំនួន ៧៧គ្រួសារ រស់នៅលើចំណីមាត់ស្ទឹងសៀមរាប ដែលស្ម័គ្រចិត្តធ្វើការរុះរើ ទៅនៅទីតាំងថ្មី បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០២១​ |
    ពលរដ្ឋចំនួន ៧៧គ្រួសារ រស់នៅលើចំណីមាត់ស្ទឹងសៀមរាប ដែលស្ម័គ្រចិត្តធ្វើការរុះរើ ទៅនៅទីតាំងថ្មី បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ពលរដ្ឋចំនួន ៧៧គ្រួសារ រស់នៅលើចំណីមាត់ស្ទឹងសៀមរាប ដែលស្ម័គ្រចិត្តធ្វើការរុះរើ ទៅនៅទីតាំងថ្មី បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន

    សៀមរាប​៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់សំណង់មិនរៀបរយ លើដីចំណីមាត់ស្ទឹងសៀមរាប ចំនួន ៤៣០គ្រួសារ ត្រូវបានស្ម័គ្រ​ចិត្តធ្វើការរុះរើ ចំនួន ៧៧គ្រួសារ ទៅនៅទីតាំងថ្មី ក្នុងភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ត្រូវបានទទួលអំណោយពីរដ្ឋបាលខេត្ត កាកបាទក្រហមកម្ពុជាខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នូវគ្រឿង ឧបភោគបរិភោគ និងសម្ភារៈ រួមទាំងស័ង្កសី ដែលទទួលបានមួយគ្រួសារ ២២សន្លឹក ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង សភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងកងកម្លាំងទាំងបី កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

    តាមរបាយការណ៍របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម លើកិច្ចរៀបចំភូមិថ្មីនេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូនេះ ផែនការស្ថាបនាផ្លូវក្រាលគ្រូសក្រហមប្រវែងសរុប ៧ពាន់៧០០ម៉ែត្រ សម្រេចបានការលើកតួរផ្លូវបាន ៨០ % ចាក់ក្រាលគ្រួសក្រហមសម្រេចបាន ៤០% ។ ការសាងសង់បង្គន់អនាម័យមានចំនួន ៤៣០ សម្រេចការរៀបចំបាន១៤៧បង្គន់ និង ខួងអណួងស្នប់មានចំនួនសរុប ៤៣០ អណ្តូង បុកបានចំនួន ៣៨៣អណ្តូង និងបំពាក់ក្បាលស្នប់បាន ១៨១អណ្តូង ។ ចំពោះលើការងាររៀបចំបណ្តាញអគ្គីសនី គឺបានដាំពង្រាយបង្គោលភ្លើងបានប្រហែល១៥% ។

    មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការអរគុណចំពោះប្រជាពលរដ្ឋស្ម័គ្រចិត្ត ដែលបានចាកចេញពីដីចំណីស្ទឹងសៀមរាប ជាការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍខេត្តសៀមរាបតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និង ការស្តារស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឲ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ ។ ក្នុងតម្លៃប្រកបដោយមោទនភាព សម្រាប់ការចូលរួមអភិវឌ្ឍក្រុងទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ ហើយដែលការចូលរួមនេះ វាបានបង្កើតឡើងនូវជីវភាពថ្មីរស់នៅលើដីកម្មសិទ្ធិស្របច្បាប់ ដ៏កក់ក្តៅបំផុត ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា បងប្អូនបានស្ម័គ្រចិត្ត ចាកចេញពីដីចំណីមាត់ស្ទឹងសៀមរាប នៃក្រុងសៀមរាប ទៅរស់នៅលើទីតាំងថ្មី នៃភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី អាជ្ញាធរខេត្តលើកអ្វីដែលត្រូវនិយាយមុនគេ គឺសេចក្តីថ្លែងអំណរគុណ ចំពោះការស្ម័គ្រចិត្តចូលរួមនៃបងប្អូនប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍទីក្រុងទេសចរណ៍អង្គរ-សៀមរាប ហើយបន្ទាប់មកទៀត គឺត្រូវនិយាយអំពីមោទនភាព ដែលបងប្អូនត្រូវបានចាកចេញពីជីវភាពនៃប្រជាជនក្នុងតំបន់មិនរៀបរយ មកជាប្រជាពលរដ្ឋដែលត្រូវបានរស់នៅលើដីកម្មសិទ្ធិដោយស្របច្បាប់ ។ ឯកឧត្តមអភិបាលខេត្តសៀមរាប មានប្រសាសន៍លើកឡើងថា នៅការដ្ឋានរៀបចំភូមិធម្មជាតិថ្មីនោះ ក្នុងឱកាសឯកឧត្តមជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋស័្មគ្រចិត្តចំនួន៧៧គ្រួសារ ដែលបានទៅដល់ទីតាំងថ្មីមុនគេ ក្នុងចំនួន៤៣០គ្រួសារ ដែលមាននៅក្នុងទិន្នន័យប្រជាពលរដ្ឋ ត្រូវផ្លាស់ប្តូរទីលំនៅនោះ។

    ឯកឧត្តមក៏បានបញ្ជាក់ផងដែរជូនដល់បងប្អូន សម្រាប់ជីវភាពថ្មីលើទីតាំងថ្មី ក្រៅតែពីត្រូវបានប្រើប្រាស់សមិទ្ធផលដែលមានស្រាប់នៅក្នុងតំបន់ក្បែរៗនេះ ដូចជា សាលារៀន និង មណ្ឌលសុខភាពជាដើមនោះ សម្រាប់គាំទ្រដល់ការបង្កើតភូមិធម្មជាតិ( ភូមិថ្មី ) ក្រោមចំណុះប្រជាពលរដ្ឋ៤៣០គ្រួសារនេះ គឺ នឹងត្រូវបានបង្កើតឲ្យមានអនុវិទ្យាល័យ ។ ម៉្យាងទៀតក៏បងប្អូនលែងភ័យព្រួយ បារម្ភចំពោះទីតាំងរស់នៅដូចមុនទៀតឡើយ គឺបងប្អូនរស់នៅកាន់កាប់ស្របច្បាប់ ព្រមទាំងនឹងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូន ដើមី្បជាកេរ្តិ៍មរតដ ចែកដល់កូនចៅរបស់ខ្លួនទៀតផង៕

     

    អត្ថបទទាក់ទង