គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ពលករ​ខ្មែរ​មក​ពីថៃ​ម្នាក់​ទៀត​ហើយ​ រកឃើញថា​មាន​វិជ្ជមាន​វីរុស​កូវីដ​១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១​ |
    ពលករ​ខ្មែរ​មក​ពីថៃ​ម្នាក់​ទៀត​ហើយ​ រកឃើញថា​មាន​វិជ្ជមាន​វីរុស​កូវីដ​១៩​ ពលករ​ខ្មែរ​មក​ពីថៃ​ម្នាក់​ទៀត​ហើយ​ រកឃើញថា​មាន​វិជ្ជមាន​វីរុស​កូវីដ​១៩​

    ភ្នំពេញ​៖ នៅព្រឹក​ថ្ងៃទី​០៤​ ខែមករា​ ឆ្នាំ​២០២១​ ក្រសួង​សុខាភិបាល​បានប្រកាស​រកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី​ ០១នាក់​ ជាពលករ​ខ្មែរ​មកពីថៃ និង​មិនមាន​ករណី​ជាសះស្បើយ​ទេ​។

    ករណីវិជ្ជមាន​វីរុសកូវីដ​១៩​ ថ្មី លើ​ពលករខ្មែរ​មកពីថៃ ៖ ជាស្ត្រី​ អាយុ​ ២១​ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​កូន​ភ្នំ ឃុំ​អូរអណ្ដូង​ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី​០១​មករា​ ២០២១​។​ បច្ចុប្បន្ន​អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

    គិតត្រឹម​ម៉ោង​ ៧​ព្រឹកថ្ងៃ​ទី០៤​ ខែមករា​ ឆ្នាំ​២០២១​ កម្ពុជា​ មាន​អ្នកមានវីរុសកូវីដ​១៩​សរុបចំនួន​ ៣៨២នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៣៦២នាក់​ អ្នកកំពុង​សម្រាកព្យាបាល​ចំនួន​ ២០នាក់​ និង​មិន​មាន​ករណីស្លាប់​ទេ​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង