គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ការពិតត្រូវ​បាន​លាតត្រដាង នៅទីតាំង​បង្គោល​ព្រំដែន​លេខ​១១៧

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០​ |
    ការពិតត្រូវ​បាន​លាតត្រដាង នៅទីតាំង​បង្គោល​ព្រំដែន​លេខ​១១៧ ការពិតត្រូវ​បាន​លាតត្រដាង នៅទីតាំង​បង្គោល​ព្រំដែន​លេខ​១១៧

    យោងតាម​ហ្វេសប៊ុក លោក​លោកជំទាវ កុយ ពិសី អនុប្រធាន​លេខា​ធិការដ្ឋាន​អចិន្ត្រៃយ៍​ នៃអាជ្ញាធរ​ជាតិទ​ទួល​បន្ទុក​កិច្ច​ការ​ព្រំដែនថ្ងៃ​ទី៥កញ្ញានេះ បានឲ្យដឹងថា លោក​ជំទាវ​បាន​រួម​ដំណើរ​ជាមួយ​ ឯកឧត្ដម​ វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន ​​ចុះទៅ​ជួប​បង​ប្អូន ​ពលរដ្ឋនៅ​ភូមិ​ត្រពាំង​ថ្លុង នៅទីតាំង​បង្គោល​ព្រំដែន​លេខ​១១៧ ​នៅ​ស្រុកពញ្ញា​ក្រែក ​ខេត្តត្បូង​ឃ្មុំ ​ដើម្បីចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​តើបន្ទាប់​ពី​បាន​បោះ​បង្គោល​ព្រំដែន​រួច​នៅ​តំបន់​នោះ ​មាន​បាត់​ដី​ទៅវៀតណាម​ដូច​ការ​លើក ឡើង​របស់​ជន​អគតិ​ដែរ​ឬ​ទេ​???

    លោកជំទាវ​បន្ថែមថា គ្រប់​ចម្លើយសុទ្ធ​តែឆ្លើយ​ថា ​អត់​មាន​បាត់​ដី​ទៅវៀត​ណាម​ទេ អ្វីដែល​គាត់​ចូល​រួ​ម​ជា​មួយ​ពួក​អគតិ​កន្លង​ទៅ ​ដោយសារពួ​ក​អគតិបាន​សន្យា​ថា ​នឹង​ជួយ​តវ៉ា​សុំដី​ដែល​កម្ពុជា ទទួល​បាន​បន្ទាប់​ពី​ការ​បញ្ចប់​ការងារ​ខណ្ឌ​សី​មា​ និងបោះបង្គោល​ព្រំដែន​នៅតំ​បន់​នោះ ​ឲ្យពួ​ក​គាត់​បាន​អាស្រ័យ​ ផល​ទៅ​ថ្ងៃ​មុខ​តែ​ប៉ុណ្ណោះ។​ ការពិត​ត្រូវ​បាន​លាត​ត្រដាង​បន្ថែម​ទៀត​៕

    ពាក្យគន្លឹះទាក់ទង