អំណោយសប្បុរសធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធនឹងកូវីដ១៩ បានទៅដល់ប្រទេសនេប៉ាល់ហើយ
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យ សរុបចំនួន១២មុខ ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសនេប៉ាល់នៅវេលាម៉ោង១១ថ្ងៃត្រង់ម៉ោងនៅព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។
ពិធីប្រគល់ និងទទួលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម រាយដេអេស ធ្រីបភើស៊ី រដ្ឋមន្ត្រីសុខាភិបាល និងប្រជាជន នៃប្រទេសនេប៉ាល់ ។