គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ ថ្មី ០១នាក់ទៀត ជា​ពលករ​ខ្មែរ​មក​ពីថៃ ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល​ រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ ថ្មី ០១នាក់ទៀត ជា​ពលករ​ខ្មែរ​មក​ពីថៃ ​ ក្រសួងសុខាភិបាល​ រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ ថ្មី ០១នាក់ទៀត ជា​ពលករ​ខ្មែរ​មក​ពីថៃ ​

    ភ្នំពេញ​៖ នៅព្រឹក​ថ្ងៃទី​០៦​ ខែមករា​ ឆ្នាំ​២០២១​ ក្រសួង​សុខាភិបាល​ បានប្រកាស​រកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី​ ០១នាក់​ ជាពលករ​ខ្មែរ​មកពីថៃ និង​មិនមាន​ករណី​ជាសះស្បើយ​ទេ​។

    ករណីវិជ្ជមាន​វីរុសកូវីដ​១៩​ ថ្មី លើ​ពលករខ្មែរ​មកពីថៃ ៖ ជាបុរស​ អាយុ​ ២៨​ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិផ្សារព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី​០២​ មករា​ ២០២១​។​ បច្ចុប្បន្ន​អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

    គិតត្រឹម​ម៉ោង​ ៧​ព្រឹកថ្ងៃ​ទី០៦​ ខែមករា​ ឆ្នាំ​២០២១​ កម្ពុជា​ មាន​អ្នកមានវីរុសកូវីដ​១៩​ សរុបចំនួន​ ៣៨៣នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៣៦២នាក់​ អ្នកកំពុង​សម្រាកព្យាបាល​ចំនួន​ ២១នាក់​ និង​មិន​មាន​ករណីស្លាប់​ទេ​៕

    អត្ថបទទាក់ទង