គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាលថៃ ​សម្រេចផ្អាក​ការអនុញ្ញាត​ឲ្យពលរដ្ឋខ្មែរ​ចូល​ដឹកជញ្ជូន​ និង​ត្រួតពិនិត្ត​ទំនិញ​នៅផ្សាររ៉ុងក្លឿ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១​ |
    រាជរដ្ឋាភិបាលថៃ ​សម្រេចផ្អាក​ការអនុញ្ញាត​ឲ្យពលរដ្ឋខ្មែរ​ចូល​ដឹកជញ្ជូន​ និង​ត្រួតពិនិត្ត​ទំនិញ​នៅផ្សាររ៉ុងក្លឿ រាជរដ្ឋាភិបាលថៃ ​សម្រេចផ្អាក​ការអនុញ្ញាត​ឲ្យពលរដ្ឋខ្មែរ​ចូល​ដឹកជញ្ជូន​ និង​ត្រួតពិនិត្ត​ទំនិញ​នៅផ្សាររ៉ុងក្លឿ

    រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រ​ថៃ នឹង​ធ្វើ​ការ​ផ្អាក​ការអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ដឹក​ជញ្ជូន​ និង​ត្រួតពិនិត្យ​ទំនិញ​នៅផ្សារ​រ៉ុងក្លឿ ស្រុក​អារញ្ញប្រាថេត ខេត្ត​ស្រះកែវ ចាប់​ពី​ថ្ងៃ​ទី​១០​​ ខែ​មករា​ ឆ្នាំ​២០២១​ខាងមុខនេះ។

    យោងតាមលិខិត​លេខ​ សក ០០១៧.២/០១០១ ចុះ​ថ្ងៃទី​០៥​ ខែមករា​ ឆ្នាំ​២០២១ របស់រដ្ឋបាល​ខេត្ត​ស្រះកែវ​ បាន​ឲ្យ​ដឹង​ថា​ ដោយបច្ចុប្បន្ន​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​ មាន​ការរីក​រាលដាល​ខ្លាំង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ដែល​ជារលក​ថ្មី​ ក្នុង​ប្រទេស​ និង​មាន​ខេត្ត​ជាច្រើន​ ពិសេស​បណ្ដា​ខេត្ត​នៅ​តាម​ព្រំដែន​។

    ជាមួយគ្នានេះ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ នឹង​ធ្វើការ​ផ្អាក​ការ​បំពេញ​បែប​បទ​អនុញ្ញាត​ឲ្យ​បងប្អូន​អាជីវករ​​លក់​ដូរ​នៅផ្សារ​រោង​ក្លឿ ស្រុក​អារញ្ញប្រាថេត​ ខេត្ត​ស្រះកែវ​ ព្រះរាជាណាចក្រ​ថៃ​ ចេញចូល ដឹក​ជញ្ជូន​ និង​ត្រួត​ពិនិត្យ​ទំនិញ ចាប់ពី​ថ្ងៃទី​០៨​ ខែមករា​ ឆ្នាំ​២០២១​នេះ។

    ចំពោះ​បង​ប្អូន​​អាជីវករ​ដែលកំពុងស្នាក់នៅ​ទឹកដីនៃ​ព្រះរាជាណាចក្រថៃ​ និង​ក្នុង​ផ្សារ​រ៉ុងក្លឿ សូម​មេត្ត​បន្ត​ចូលរួម​សហការ​ និង​អនុវត្ត​វិធាន​ការ​នានា​របស់​រាជរដ្ឋាភិបាល​ថៃ ដើម្បី​ចូល​រួម​បង្ការ​ និង​ទប់ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ បន្ត​ទៀត​។

    សូមជម្រាបជូនថា​ រាជរដ្ឋាភិបាល​ថៃ​ បានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ និង​គ្រប់​គ្រង​ការ​រីក​រាលដាល​ការ​ឆ្លង​នៃជំងឺ​កូវី​ដ​១៩ រលកថ្មី​ក្នុង​ប្រទេសថៃ៕

    អត្ថបទទាក់ទង