គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    បវេសនកាល​ឆ្នាំសិក្សា​២០២០-២០២១ ចាប់​ផ្ដើម​នៅថ្ងៃ​នេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១​ |
    បវេសនកាល​ឆ្នាំសិក្សា​២០២០-២០២១ ចាប់​ផ្ដើម​នៅថ្ងៃ​នេះ បវេសនកាល​ឆ្នាំសិក្សា​២០២០-២០២១ ចាប់​ផ្ដើម​នៅថ្ងៃ​នេះ

    ភ្នំពេញ​៖ គ្រឹះស្ថាន​សិក្សា​សាធារណៈ​ទូទាំង​ប្រទេស​បាន​រៀប​ចំ​ពិធី​បើក​បវេសន​កាល ឆ្នាំសិក្សា​ថ្មី ២០២០-២០២១ ដែលជា​ថ្ងៃ​នៃ​ការ​រៀបចំ​ខ្លួន​អបអរ​សាទរ​ថ្ងៃផ្ដើ​ម​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​តូចៗ ​ដែលទើបគ្រប់​អាយុសិ​ក្សា ​និង​ជាថ្ងៃ​ដែល​ប្អូន​ៗ​សិស្សានុ​សិស្ស ​និស្សិត​បន្តចូលរៀន​នៅ​កម្រិត​ថ្នាក់​ខ្ពស់​បន្ត​ទៀត​នៅទូទាំង​ប្រទេស​ដែល​ មាន​ការ​អញ្ជើញ ចូលរួ​ម​ពី​សំណាក់​ថ្នាក់​ដឹក​នាំក្រ​សួង​អប់រំ ​សាស្ត្រាចារ្យ​ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស នៅតាមសាលារៀង​ៗ ខ្លួន។

    ប៉ុន្តែបរិបទថ្មី ដើម្បីធានាដំណើរការគ្រឹះស្ថានដោយមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ គ្រឹះស្ថានសិក្សាទាំងអស់អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា SOP ដែលសំណុំនៃការណែនាំជាជំហានៗ ដើម្បីជួយឲ្យគ្រឹះស្ថានសិក្សាធ្វើប្រតិបត្តិការសម្រេចបាននូវប្រសិទ្ធភាព និងគុណភាពបង្កាការឆ្លងកូវីដ១៩។

    ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា វិស័យអប់រំ និងសុខាភិបាលជាអាទិភាពទី១ ដោយស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ និងសិស្សានុសិស្ស ត្រូវអនុវត្តវិធានការសុវត្ថិភាពសុខភាពអនាម័យ តាមអភិក្រម ៣ការពារ ៣កុំ ក្នុងបរិបទកូវិដ-១៩ ត្រូវរៀបចំ និងអនុវត្ត ទស្សនាទាន គន្លងជីវិតថ្មីក្នុងវិស័យអប់រំ បន្តជំរុញការអប់រំឌីជីថល និងអនុវត្តវិធីសាស្ត្រការអប់រំតាមបែបចម្រុះចាំបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ក្នុងសតវត្សទី២១។

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងនូវអំណរគុណចំពោះបងប្អូនជនរួមជាតិ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែបានរួមចំណែក កសាង និងអភិវឌ្ឍវិស័យអប់រំ​នៅកម្ពុជាឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រ និងផ្ដល់នូវកិច្ចសហការល្អតទៅទៀត រីឯយុវជន យុវនារី និស្សិត សិស្សានុសិស្ស ទាំងអស់ សូមបន្តខិតខំរៀនសូត្រ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងធ្វើការសិក្សាស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គមជាតិ និងប្រទេសជាតិទាំងមូល៕

    ខាងក្រោមជាទិដ្ឋភាពទូទៅ នៃការបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅតាមបណ្ដាខេត្ត​មួយចំនួន៖

     

    អត្ថបទទាក់ទង