ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ០៥នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ០៥នាក់។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩សរុបចំនួន ៤៦១នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤២៨នាក់ អ្នកកំពុងសម្រាកព្យាបាល ៣៣នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង