គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ ណែនាំវិធានការ​សំខាន់​ៗចំនួន​៤ ដើម្បីការពារការចម្លង​វីរុសកូវីដ១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ​ខ្មែរ និង​ពិធីសែនដូនតាផ្សេងៗ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល​ ណែនាំវិធានការ​សំខាន់​ៗចំនួន​៤ ដើម្បីការពារការចម្លង​វីរុសកូវីដ១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ​ខ្មែរ និង​ពិធីសែនដូនតាផ្សេងៗ ក្រសួងសុខាភិបាល​ ណែនាំវិធានការ​សំខាន់​ៗចំនួន​៤ ដើម្បីការពារការចម្លង​វីរុសកូវីដ១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ​ខ្មែរ និង​ពិធីសែនដូនតាផ្សេងៗ

    ភ្នំពេញ​៖ បើទោះបីជាប្រទេស​កម្ពុជា​ បាន​ និងកំពុងខិតខំទប់ស្កាត់​កុំ​ឲ្យមាន​ការចម្លង​វីរុសកូវីដ​១៩​ នៅក្នុងសហគមន៍យ៉ាងមាន​ប្រសិទ្ធ​ភាពល្អហើយក៏ដោយ​ ក៏ជំងឺដ៏ដាចសាហាវនេះ​នៅតែជាការគំរាមកំហែង​សុខភាពសាធារណៈ​ ហើយលទ្ធភាព​នៃការ​ចម្លង​វីរុស​នេះ​នៅក្នុង​ប្រទេស​ក៏នៅខ្ពស់​នៅឡើយ​ដោយសារ​ប្រទេសជិត​ខាង​យើង​មាន​ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ កំពុងមានការផ្ទុះ​ឡើង​ការចម្លង​វីរុសកូវីដ​១៩ ជាថ្មីទៀត​នៅក្នុងសហគមន៍។

    ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​ និង​ក្រើន​រំលឹក​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​អនុវត្ត​ការការពារការចម្លង​វីរុសកូវីដ​១៩​ ដោយបង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិខ្មែរ​ និង​ពិធី​សែនព្រេននានា នាពេលខាងមុខនេះ។ ក្រសួងក៏បានធ្វើការណែនាំ ដើម្បីអនុវត្តឲ្យបាន​គ្រប់ៗគ្នា នូវវិធានការ​សំខាន់ៗចំនួន​ ៤រួមមាន៖

    ១- ត្រូវ​ពាក់ម៉ាស់ រក្សាអនាម័យ​ដៃ និង​រក្សាគម្លាតសុវត្ថិភាព​បុគ្គល

    ២- ជ្រើសរសើការជួបជុំគ្រួសារ ឬដំណើរកម្សាន្ត​ប្រកបដោយសុវត្ថិភាព​មិនមាន​ការចម្លង​ជំងឺកូវីដ១៩

    ៣- ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់​បន្ថយ​ជាអតិប្បរិមា នូវការចម្លង​ជំងឺកូវីដ១៩ និង​គ្រោះថ្នាក់​ចរាចរណ៍

    ៤- ជ្រើសរើសទីកន្លែង​ស្នាក់នៅ​ប្រកប​ដោយសវុត្ថិភាព កាត់​បន្ថយ​ហានិភ័យ​នៃ ការចម្លង​ជំងឺ​កូវីដ១៩

    អត្ថបទទាក់ទង