គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ដំណឹងល្អ !! ក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ​ ខណៈ​មាន​អ្នកជាសះស្បើយម្នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១​ |
    ដំណឹងល្អ !! ក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ​ ខណៈ​មាន​អ្នកជាសះស្បើយម្នាក់ ដំណឹងល្អ !! ក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ​ ខណៈ​មាន​អ្នកជាសះស្បើយម្នាក់

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​បាន​ប្រកាសថា​ មិនមាន​រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩​ ថ្មីទេ​ ខណៈ​មានអ្នកជំងឺកូវីដ១៩ ម្នាក់​បាន​ជាសះស្បើយ​ និងបាន​អនុញ្ញាត​ឲ្យ​ចេញពីមន្ទីរពេទ្យ​ហើយ​។

    ករណីជាសះស្បើយចំនួន​ ០១​នាក់​ ជាពលករស្ត្រី​ជនជាតិខ្មែរ​ អាយុ២២ឆ្នាំ​ មានអាសយដ្ឋាន​ស្នាក់នៅ​ឃុំ​សែនសុខ​ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប​ បាន​ធ្វើ​ដំណើរ​មកពីប្រទេសថៃ មកដល់​កម្ពុជា​នៅថ្ងៃទី​១១​ ខែមករា​ ឆ្នាំ​២០២១​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ដោយទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវីដ​១៩​ ចំនួន​ ២លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពីមន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ​។​

    គិតត្រឹមម៉ោង​ ៧ព្រឹកថ្ងៃទី​០២​ ខែកុម្ភៈ ឆ្នាំ​២០២១​ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩​ សរុបចំនួន​ ៤៦៦នាក់​ ក្នុង​នៅ​អ្នក​ដែលបាន​ព្យាបាលជាសះស្បើយ​មានចំនួន​ ៤៤៤នាក់​ អ្នក​កំពុងសម្រាកព្យាបាល​ចំនួន​ ២២នាក់​ និង​មិនមាន​ករណីស្លាប់​ទេ​៕

    អត្ថបទទាក់ទង