គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកជំងឺកូវីដ១៩ ចំនួន​ ០៣នាក់ទៀត បាន​ជាសះស្បើយ ខណៈ​មិនមានករណីឆ្លងថ្មីទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១​ |
    អ្នកជំងឺកូវីដ១៩ ចំនួន​ ០៣នាក់ទៀត បាន​ជាសះស្បើយ ខណៈ​មិនមានករណីឆ្លងថ្មីទេ អ្នកជំងឺកូវីដ១៩ ចំនួន​ ០៣នាក់ទៀត បាន​ជាសះស្បើយ ខណៈ​មិនមានករណីឆ្លងថ្មីទេ

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៣​ ខែកុម្ភៈ ឆ្នាំ​២០២១​ នេះ​ បានចេញសេចក្ដី​ជូនព័ត៌មាន​មួយ​ដោយ​បាន​បញ្ជាក់ថា​ មានអ្នកជំងឺកូវីដ​១៩ ចំនួន​ ០៣នាក់ទៀត​ហើយ​បាន​ជាសះស្បើយ និង​មិនមាន​ករណីវិជ្ជមានវីរុសនេះទេ សម្រាប់ថ្ងៃទី​០២កុម្ភៈ។

    ករណីជាសះស្បើយចំនួន​ ០៣នាក់នេះគឺសុទ្ធជាពលករ​ដែលបាន​ធ្វើ​ដំណើរ​មកពីប្រទេសថៃ​៖

    ១- ស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ មានអាសយដ្ឋាន​ស្នាក់នៅឃុំស្ទឹងកាន់​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ បាន​ធ្វើ​ដំណើរ​មកពីប្រទេសថៃ​មកដល់​កម្ពុជា​នៅថ្ងៃទី​០២ ខែមករា ឆ្នាំ២០២១។

    ២- ស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាន​ស្នាក់នៅ​ភូមិ​សាមគ្គីមានជ័យ​ សង្កាត់ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ បាន​ធ្វើ​ដំណើរ​មកពីប្រទេសថៃ​មកដល់​កម្ពុជា​នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

    ៣- ស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ មានអាសយដ្ឋាន​ស្នាក់នៅ​សង្កាត់ផ្សារកណ្ដាល​ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ បាន​ធ្វើ​ដំណើរ​មកពីប្រទេសថៃ​មកដល់​កម្ពុជា​នៅថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២១។

    សូមកត់សម្គាល់ថា ស្ត្រីទាំងបីរូបខាងលើ​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ ដោយទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមានវីរុសកូវីដ១៩ ចំនួន​០២លើក​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពីមន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ។

    គិតត្រឹម​ម៉ោង​ ៧ និង០០នាទីព្រឹកថ្ងៃទី​០៣​ ខែកុម្ភៈ ឆ្នាំ​២០២១ កម្ពុជា​មានអ្នកមានវីរុសកូវីដ​១៩ សរុប​ចំនួន​ ៤៦៦នាក់(ស្រី១៦២នាក់,ប្រុស៣០៤នាក់)​ ក្នុង​នោះ​មាន​អ្នកត្រូវ​បាន​ព្យាបាលជាសះស្បើ​យ​ចំនួន​ ៤៤៧នាក់​ (ស្រី ១៥០នាក់, ប្រុស ២៩៧នាក់) អ្នកកំពុងសម្រាកព្យាបាលចំនួន​ ១៩នាក់(ស្រី ១២នាក់, ប្រុស​០៧នាក់​) និង​មិនមាន​ករណីស្លាប់​ទេ​៕

    អត្ថបទទាក់ទង