គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ចុះអនុស្សារណៈយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោកទ្វេភាគី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១​ |
    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ចុះអនុស្សារណៈយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោកទ្វេភាគី មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ចុះអនុស្សារណៈយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោកទ្វេភាគី

    នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណសង្គមនិយមវៀតណាម។

    អនុស្សារណៈនៃការយោគយល់នេះ មានគោលបំណងក្នុងការពង្រឹង និងលើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារសហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

    ឧត្តមសេនីយ៍ឯក មេបញ្ជាការ កងទ័ពជើងគោក ក៏បានយកឱកាសនេះជូនពរដល់ថ្នាក់ដឹកនាំ កងទ័ព និងប្រជាជនវៀតណាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលខិតជិតមកដល់នាពេលខាងមុខនេះ៕

    អត្ថបទទាក់ទង