សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញ សេចក្តីសម្រេចមួយដោយបានបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩។
ក្រុមការងារអន្តរក្រសួងនេះ មានសមាសភាពចំនួន ១៧រូប ដោយក្នុងនោះមាន ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធាន និងអនុប្រធាន ៤រូប គឺលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល, ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្ដម ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង មន្ត្រីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១២រូបផ្សេងទៀត ជាសមាជិក (៨រូប) និងជាលេខាធិការ (៤រូប)៕
អត្ថបទទាក់ទង