ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០៣នាក់ ខណៈមានអ្នកជាសះស្បើយ ០១នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ០៣នាក់ជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករខ្មែរមកពីថៃ) ខណៈមានអ្នកជំងឺកូវីដ ០១នាក់បានជាសះស្បើយ។
គិតត្រឹមម៉ោង ៧ និង០០នាទី ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមាន អ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៧០នាក់ ក្នុងនោះអ្នកដែលត្រូវបានព្យាបាលជាសះស្បើយចំនួន ៤៥២នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១៨នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង