គណៈមេធាវីកម្ពុជា ដាក់ចេញគោលនយោបាយ ស្តីពីការពិគ្រោះយោបល់ និងការការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ
ភ្នំពេញ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញនូវគោលនយោបាយ ស្តីពីការពិគ្រោះយោបល់ច្បាប់ និងការការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។
គោលនយោបាយនេះមានទិសដៅជួយផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការពារក្តី ព្រមទាំងតំណាងដោយអាណត្តិ ជូនប្រជាពលរដ្ឋក្រីក្រ រួមទាំងកម្មករ និយោជិតទាំងអស់ដោយឥតគិតកម្រៃ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលក៏ដូចជា ដើម្បីលើកស្ទួយឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវី៕
អត្ថបទទាក់ទង