គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជារកឃើញ​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​៨​តោន​ ក្នុង​នាវា​ចម្បាំង​លិច​ក្នុង​ទន្លេ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១​ |
    កម្ពុជារកឃើញ​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​៨​តោន​ ក្នុង​នាវា​ចម្បាំង​លិច​ក្នុង​ទន្លេ​ កម្ពុជារកឃើញ​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​៨​តោន​ ក្នុង​នាវា​ចម្បាំង​លិច​ក្នុង​ទន្លេ​

    ភ្នំពេញ៖ នាយ​ឧត្តម​សេនីយ៍ ​សែម ​សុវណ្ណនី ​អនុ​ប្រធាន​ទី​២ ​អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិភាព ​បាន​បញ្ជាក់​ថា​ ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាង​៨​តោន​ ដែល​កង​កម្លាំង​ជំនាញ​បាន​រុក​រក​ឃើញ ​ក្នុង​នាវា​ចម្បាំង​លិច​ក្នុង​បាតទន្លេមេគង្គ នៅ​សម័យ​សង្គ្រាម​នា​ឆ្នាំ​១៩៧២​ នៅ​ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​។

    គ្រាប់យុទ្ធភ័ណ្ឌទាំងនោះរួមមាន ៖ ប្រភេទ​គ្រាប់ ​AK47, គ្រាប់ត្បាល់ ៦០មីល្លីម៉ែត្រ, គ្រាប់ត្បាល់ ៨១មីល្លីម៉ែត្រ, គ្រាប់កាំភ្លើងយន្ត ១២,៧មីល្លីម៉ែត្រ សរុបជាង៥០០កេសធំតូច ។

    នាយ​ឧត្តម​សេនីយ៍​ សែម សុវណ្ណនី បញ្ជាក់ថា រហូត​មក​ដល់​ពេល​នេះ កម្លាំង​ជំនាញ​កំពុង​សម្រុក​កាន់​តែ​ខ្លាំង​ ដើម្បី​ស្រង់​គ្រាប់​ចេញ​ពី​បាត​ទន្លេ ​ដែល​កប់​ក្នុង​នាវា​ជា​ច្រើន​តោន​ទៀត​។ បើតាម​គ្រោង​ការណ៍​សកម្មភាព​រុក​រក​គ្រឿង​សម្ភារៈ​សឹក​ក្នុង​នាវាខាង​លើ​នេះ​នឹង​បញ្ចប់​នៅ​ខែ​ឧសភា​ ឆ្នាំ២០២១ ​សំដៅ​ឲ្យ​ទាន់​មុន​រដូវ​វស្សា​មកដល់​។ ប៉ុន្តែ​ស្ថាន​ភាព​ជាក់ស្តែ​ងក្រុ​មការងារ​ជំនាញ​ពិបាក​សន្និដ្ឋាន ព្រោះទំហំ​នាវា​នេះ ​មាន​ទំហំ​ធំ ​មិន​អាច​ប៉ាន់​ប្រមាណ​បរិមាណ​ទម្ងន់​គ្រាប់​សរុប​នៅក្នុ​ង​នាវា​នោះទេ​។

    ក្រុមការងា​រប្រតិបត្តិការ​បោស​សម្អាត​គ្រាប់យុ​ទ្ធភ័ណ្ឌមិ​នទា​ន់ផ្ទុះ នៅ​ក្រោម​ផ្ទៃទឹ​កបា​ន​ឱ្យដឹ​ង​ថា​ ជុំវិញ​ទីតាំង​នាវា​លិចនេះ​ មាន​វិសាលភាព​ផ្ទៃ​ទំហំ១.០០០ម៉ែត្រ គុណ១.៥០០ម៉ែត្រ នៅតាមបណ្តោយទ​ន្លេ​ប្រមាណ​១៥​០ហិ​កតា៕

    អត្ថបទទាក់ទង