ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០២នាក់ ខណៈមានអ្នកជាសះស្បើយម្នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ០២នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស និងមានអ្នកជាសះស្បើយចំនួន ០១នាក់។
គិតត្រឹមម៉ោង ៧និង០០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៧២នាក់ ក្នុងនោះអ្នកត្រូវបានព្យាបាលជាសះស្បើយចំនួន ៤៥៣នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១៩នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង