ក្រសួងការពារជាតិ ប្រកាសពីការបរិច្ឆេទការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនថ្នាក់ដឹកនាំ ប្រធានស្ថាប័នចំណុះ តាមគោលការណ៍ស្ម័គ្រចិត្ត
ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រុមវ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសពីការបរិច្ឆេទ ដើម្បីចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនថ្នាក់ដឹកនាំ ប្រធានស្ថាប័នចំណុះឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ រហូតដល់អាយុលើសពី៥៩ឆ្នាំ តាមការស្ម័គ្រចិត្ត។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺធ្វើឡើងចាប់ពីថ្ងៃទី១០ ខែកុម្ភៈ វេលាម៉ោង ១៤និង០០នាទី នៅមន្ទីរពេទ្យព្រះកេតុមាលា។ ដោយឡែក ការចាក់វ៉ាក់សាំង SARS-Cov-2 “Sinopharm” ជូននាយទាហាន នាយទាហានរង និងពលទាហាន តាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ក្រុមវ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ និងជូនដំណឹងពីការបរិច្ឆទ និងទីតាំងជាក់លាក់នៅពេលក្រោយ៕