គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកជំទាវ ឱ វណ្ណឌីន៖ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ថ្ងៃដំបូង សរុបមានចំនួន ៣៣៩នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១​ |
    លោកជំទាវ ឱ វណ្ណឌីន៖ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ថ្ងៃដំបូង សរុបមានចំនួន ៣៣៩នាក់ លោកជំទាវ ឱ វណ្ណឌីន៖ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ថ្ងៃដំបូង សរុបមានចំនួន ៣៣៩នាក់

    ភ្នំពេញ​៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងគ្រុបប្រព័ន្ធតេឡេក្រាម កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃដំបូង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាន ចំនួន៣៣៩នាក់ ក្នុងនោះមានស្រ្តី៧៥នាក់ផងដែរ បានទទួលវ៉ាក់សាំងបង្ការនេះ ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជាមួយគ្នានោះដែរ ក៏មានអ្នកស្ម័គ្រចិត្តចាក់ចំនួន ៨៦នាក់ផ្សេងទៀត ត្រូវបានគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ ។ ជាងនេះទៅទៀត លោកជំទាវបន្ថែមថា នៅថ្ងៃចាក់វ៉ាក់សាំងដំបូងនេះដែរ គឺគ្មាននរណាម្នាក់ ប្រតិកម្ម ឬ រងផលប៉ះពាល់ ជាមួយវ៉ាក់សាំងនេះឡើយ។

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងគ្រុបតេឡេក្រាមថា សរុបអ្នកដែលមកកាន់ទីតាំងដើម្បីចាក់ថ្ងៃវ៉ាក់សាំងកូវីដ១៩ ទី១០ ខែកុម្ភ: ឆ្នាំ២០២១នេះ មានចំនួន ៤២៥នាក់ (ស្រី ១០៤នាក់) ដោយក្នុងនោះមាន អ្នកបានចាក់វ៉ាក់សាំងរួច ៣៣៩នាក់ (ស្រី ៧៥នាក់) និង អ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់ចំនួន ៨៦នាក់ (ស្រី ២៩នាក់)។ លោកជំទាវបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកុម្ភៈនេះ គឺគ្មាននរណាម្នាក់ បានប្រតិកម្ម ឬ រងផលប៉ះពាល់ ក្រោយចាក់វ៉ាក់សាំងនេះ នោះទេ។

    សូមបញ្ជាក់ថា នៅថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥រួមមាន៖

    ១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ

    ២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

    ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

    ៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន

    ៥៖ មន្ទីរពេទ្យកេតុមាលា សម្រាប់ថ្នាក់ដឹកនាំកងទ័ព។

    អត្ថបទទាក់ទង