គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល ប្រកាសរកឃើញពីករណីមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរចូល​មក​កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល ប្រកាសរកឃើញពីករណីមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរចូល​មក​កម្ពុជា ក្រសួងសុខាភិបាល ប្រកាសរកឃើញពីករណីមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរចូល​មក​កម្ពុជា

    ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរា​យ​ការណ៍​ពី​ការ​វិភាគ​រក​ឃើញ​ករណី​ឆ្លង វីរុសកូវីដ-១៩ថ្មី បំប្លែងខ្លួនថ្មី ក្នុងចំណោមអ្នកដំណើរដែលចូលមកកម្ពុជា។ នេះបើតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ។

    អ្នកដំណើរដែលបានចូលមកកម្ពុជា និងមានផ្ទុកវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនោះមាន៖

    ១- ​បុរស​ជន​ជាតិ​ឥណ្ឌាម្នាក់ មានទីលំនៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើដំណើរមកពីប្រ ទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី បានមកដល់កម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

    ២- ស្ត្រីជនជាតិឥណ្ឌា មានទីលំនៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើង ហោះហើរនៅប្រទេសសិង្ហបុរី បានមកដល់កម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

    ៣- ស្ត្រីជនជាតិចិន មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារសុខា ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេ សកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

    បច្ចុប្បន្នអ្នកជំងឺទាំងនេះ ត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ៕

    អត្ថបទទាក់ទង