គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ទោចក្រយាន​យន្ត​​ត្រូវបាន​ហាម​ឃាត់​មិន​ឱ្យ​ជិះ​លើ​កំពែង​ក្រុង​អង្គរ​ធំ​ក្នុង​រមណីយដ្ឋាន​អង្គរ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១​ |
    ទោចក្រយាន​យន្ត​​ត្រូវបាន​ហាម​ឃាត់​មិន​ឱ្យ​ជិះ​លើ​កំពែង​ក្រុង​អង្គរ​ធំ​ក្នុង​រមណីយដ្ឋាន​អង្គរ​ ទោចក្រយាន​យន្ត​​ត្រូវបាន​ហាម​ឃាត់​មិន​ឱ្យ​ជិះ​លើ​កំពែង​ក្រុង​អង្គរ​ធំ​ក្នុង​រមណីយដ្ឋាន​អង្គរ​

    ភ្នំពេញ៖ ក្នុង​គោល​បំ​ណង​ថែរ​ក្សា ​ការ​ពារ​អភិរក្ស​ និ​ង​លើក​តម្លៃ​ជា​សកល​នៃ​កំពែង​ក្រុង​អង្គរធំ ក៏ដូច​ជា​ ដើម្បី​ចៀស​វាង​ការ​ប៉ះពា​ល់​ជាយ​ថាហេ​តុ​ដល់​រចនា​សម្ព័ន្ធ​សំណង់​បុរាណ​ ពិសេស​ គឺ​ជួយ​សម្រួល​ដល់​ការងារ​ជួស​ជុល​កំពែង​ខ្លោង​ទ្វារ​តាកាវ​ដែល​កំពុង​អនុវត្ត​ការងារ​ដោយ​អ្នក​ជំនាញ​ខ្មែរ​ អាជ្ញាធរ​ជាតិអប្សរា​ បានធ្វើការណែនាំ​ដល់​សាធារណ​ជនដូចខាងក្រោម៖

    ១. ហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើក​លែង​តែ​ក្នុង​ករណី​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា។

    ២. អនុញ្ញាត​ការ​ធ្វើដំណើរ​លើ​កំពែង​ក្រុង​អង្គរ​ធំស​ម្រាប់​តែ​អ្នក​ថ្មើរ​ជើង​ និង​ធ្វើ​ដំណើរ​ដោយ​កង់​តែ​ប៉ុណ្ណោះ។

    ការណែនាំនេះនឹងចាប់អនុវត្តពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅ៕

    អត្ថបទទាក់ទង