គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀនរដ្ឋ និងឯកជន នៅភ្នំពេញ និង​ខេត្តកណ្ដាល​រយៈពេល ២សប្ដាហ៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ |
    ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀនរដ្ឋ និងឯកជន នៅភ្នំពេញ និង​ខេត្តកណ្ដាល​រយៈពេល ២សប្ដាហ៍ ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀនរដ្ឋ និងឯកជន នៅភ្នំពេញ និង​ខេត្តកណ្ដាល​រយៈពេល ២សប្ដាហ៍

    ភ្នំពេញ​៖ ក្រសួងអប់រំ យុវជន និងកីឡា បាន​សម្រេច​ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និង​ឯកជន​ ជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ នៅរាជធានីភ្នំពេញ និង​ខេត្ត​កណ្ដាល​។ នេះបើយោង​តាម​សេចក្ដជូនដំណឹង​របស់ក្រសួងអប់រំ យុវជន​ និងកីឡា ចេញផ្សាយនៅថ្ងៃទី​២២​កុម្ភៈនេះ​។

    ដោយសារស្ថានភាព​​ នៃ​ការ​ចម្លង​ក្នុង​សហគមន៍ ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន​លក្ខណៈ​ធំជាង​ និង​សាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា​ និង​ដើម្បីចៀសវាង​ការឆ្លង​ជំងឺកូវីដ​១៩​ ចូល​ក្នុង​សាលារៀន និង​រីករាលដាល​ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងអប់រំ យុវជន​ និង​កីឡា​ សម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជាបណ្ដោះ​អាសន្ន​ រយៈ​ពេល​ ២សប្ដាហ៍ នៅរាជធានីភ្នំពេញ និង​ខេត្ត​កណ្ដាល​ ចាប់​ពីថ្ងៃជូនដំណឹង​នេះតទៅ។ គ្រឹះស្ថានសិក្សាទាំង​អស់​ត្រូវ​បន្ត​ដំណើរ​ការ​បង្រៀន​ និង​រៀន​តាមប្រព័ន្ធ​អេឡិច​ត្ររូនិក។

    ក្រសួងអប់រំ យុវជន និងកីឡា​ អំពាវនាវ​ដល់គណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សាគ្រប់កម្រិត​ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប និង​សូម​ចូលរួមសហការ​អនុវត្តប្រកបដោយ​ស្មារតីទទួលខុសត្រូវខ្ពស់៕

    អត្ថបទទាក់ទង