គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មី ៤៤នាក់ និងមិនមានករណីជាសះស្បើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មី ៤៤នាក់ និងមិនមានករណីជាសះស្បើយ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មី ៤៤នាក់ និងមិនមានករណីជាសះស្បើយ

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០២១​ បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ៤៤នាក់ ក្នុង​នោះ ៤០នាក់ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង​មិនមាន​អ្នកជាសះស្បើយ​។

    គិតត្រឹម​ម៉ោង​ ៧ព្រឹកថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ៧៤១នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ៤៧៧នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ២៦២នាក់ និង​មិនមាន​ករណីស្លាប់ទេ​៕

    អត្ថបទទាក់ទង