គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាល ដាក់ចេញវិធានការ​យ៉ាងតឹងរឹងចំពោះបុគ្គលមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១​ |
    រាជរដ្ឋាភិបាល ដាក់ចេញវិធានការ​យ៉ាងតឹងរឹងចំពោះបុគ្គលមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល ដាក់ចេញវិធានការ​យ៉ាងតឹងរឹងចំពោះបុគ្គលមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល

    ភ្នំពេញ៖ រាជរដ្ឋាភិបាល បន្ដចាត់វិធានការយ៉ាងតឹងរឹង ចំពោះបុគ្គលមិនអនុវត្តតាមវិធានរបស់សុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក, បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្ដល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមពីលើអនុក្រឹត្យលេខ២៧ អនក្រ.បក។

    នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងឯកឧត្ដម​ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

    ក្នុងលិខិតនោះ បានកំណត់នូវចំណុច៣សំខាន់ៗ ដែលជាវិធានការរឹតបន្ដឹងបន្ថែមពីលើអ្វីដែលបានកំណត់ក្នុងច្បាប់រួមមាន៖

    – ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី

    – ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់

    – ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

    អត្ថបទទាក់ទង