គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ២៤នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ២៤នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ២៤នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ​២០២១​ បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ២៤នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ ០១នាក់។

    គិតត្រឹម​ម៉ោង​ ៧ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ៨៤៤នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ៤៧៨នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ៣៦៦នាក់ និង​មិនមាន​ករណីស្លាប់ទេ​៕

     

    អត្ថបទទាក់ទង