គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការជ្រើសរើសថ្នាក់បញ្ជាការដឹកនាំអង្គភាព បានត្រឹមត្រូវ គឺជាកត្តាធានាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារបានល្អ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០​ |
    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការជ្រើសរើសថ្នាក់បញ្ជាការដឹកនាំអង្គភាព បានត្រឹមត្រូវ គឺជាកត្តាធានាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារបានល្អ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការជ្រើសរើសថ្នាក់បញ្ជាការដឹកនាំអង្គភាព បានត្រឹមត្រូវ គឺជាកត្តាធានាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារបានល្អ

    កំពត៖ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​អគ្គ​មេប​ញ្ជាកា​ររ​ង ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​មេ​បញ្ជាការកង​ទ័ព​ជើង​គោក​ បាន​លើក​ឡើង​ថា​ ការ​ជ្រើស​រើស​ថ្នាក់​បញ្ជាការ​ដឹកនាំ​អង្គ​ភាព​បាន​ត្រឹម​ត្រូវ​ គឺ​ជា​កត្តាធានា​បាន​នូវ​សាមគ្គីភាព ​ឯកភាព​ផ្ទៃក្នុ​ង និងប្រសិទ្ធ​ភាព​ការងារ​បាន​ល្អ ​ដោយ​ហេតុ​ថា ​ថ្នាក់​ដឹក​នាំ​គឺ​ជាមជ្ឈ​មណ្ឌល​នៃ​ការ​សាមគ្គី ​ឯក​ភាព​ផ្ទៃ​ក្នុង​ និង​បំផុស​ចលនា​រួម​។

    ឯកឧត្ដម​បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ប្រកាស​តែង​តាំង​មុខ​តំណែង​នាយ​ទាហាន​ជាន់​ខ្ពស់ ​តំបន់​ប្រតិបត្តិការសឹក​រង​កំព​ត ​នា​ព្រឹក​ ថ្ងៃ​ទី​៧ ​ខែ​កញ្ញា ​ឆ្នាំ២​០២០​ ដោយ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ខេត្ត ​កង​កម្លាំង​ប្រដាប់អាវុធ ​នាយ​ទាហា​ន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​នៃតំ​ប​ន់​ប្រតិបត្តិការ​សឹក​រង​កំពត​ជា​ច្រើន​រូប​។

    ឯកឧត្តម​បន្ថែម​ថា ​ថ្នាក់​ដឹកនាំដែ​ល​ទទួល​បាន​ភារកិច្ច​ថ្មី ​ត្រូវ​យល់​ឱ្យ​បាន​ច្បាស់​អំពី​ទំហំ ​និង​កម្រិត​នៃ​តួនាទី​ ភារកិច្ច ​និង​សិទ្ធិ​អំណាច​របស់​ខ្លួន​ ហើយ​ត្រូវ​ប្រគល់ ​និង​បែង​ចែក​ភារកិច្ច​ជូន​ថ្នាក់​ក្រោម​ឱ្យ​បានច្បាស់​លាស់​។ ដោ​យ​ឡែក ​ក៏​ត្រូវ​ខិត​ខំ​បំពេញ​ការងារ​ឱ្យ​បាន​ទ្វេដង ​ដោយត្រូវមា​ន​គំនិត​ផ្តួច​ផ្តើម ​ចេះ​គិត​គូរ​ច្នៃ​ប្រឌិត​ថ្មី ​ដើម្បី​សម្រេច​ភារ​កិច្ច​ នៅ​ក្នុង​ដែន​កម្រិត​សម​ស្រប​ណា​មួយ ​បន្ថែម​លើ​អ្វី​ដែល​មាន​នៅ​ក្នុងបទ​បញ្ជា ​ឬ​ផែនការ ​ដើម្បី​ឱ្យ​ការ​អនុវត្ត​បទ​បញ្ជា​ ឬ​ផែនការ​ អាច​សម្រេច​បាន​តាម​គោល​ដៅ ​និង​កាន់​តែមាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ហើយ​ពេល​ខ្លះ ​ក៏​អាច​មាន​លទ្ធ​ផល​ល្អលើស​ពី​ការ​រំពឹង​ទុក​ក្នុង​ផែន​ការ​ផង​ដែរ​។

    ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​លើក​ពី​ភារកិច្ចរ​បស់​កង​កម្លាំ​ង​ប្រដាប់​អាវុធ ​គឺ​ស្មោះត្រ​ង់​ដាច់ខាត​ចំពោះ ​ជាតិ ​សាសនា ​ព្រះមហាក្សត្រ ​ការពារ​រដ្ឋ​ធម្មនុញ្ញ ​ការពារ​ប្រជាជន ​និង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​។ ​ក្នុង​ស្មារតី​នេះ ​ដោយ​ឈរ​លើ​សុឆន្ទៈ ​និង​មនសិការ​ស្នេហា​ជាតិ​មាតុភូមិ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ជាតិ​យើង ​សូម​គ្រប់​បណ្តា​កង​ឯក​ភាព​បន្ត​សកម្មភាព ​បង្កើត​ស្នាដៃ ​និង​គុណ​សម្បត្តិ​បន្ថែម​ទៀត​ ដើម្បី​បន្ត​រួម​ចំណែក​ថែ​រក្សា​សន្តិភាព​ ស្ថិរភាព​ ក៏​ដូច​ជា​កា​រ​អភិវឌ្ឍ​សេដ្ឋកិច្ច-​សង្គម ​ជូន​ប្រទេស​ជាតិ​ និង​ប្រជាជន​របស់​យើង​។

    ជាមួយ​គ្នា​នោះ​ដែរ​ ឯក​ឧត្តម​ ហ៊ុន ម៉ាណែត ​ក៏​បាន​លើក​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​មោះមុត ​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ថ្នាក់​ដឹកនាំ ​និង​យោធិន​ទូទាំង​តំបន់ប្រតិបត្តិការ​សឹក​រង​កំពត​ ដែល​កន្លង​មក​បាន​ខិតខំ​បំពេញ​ភារកិច្ច ​ដោយស​ម្រេច​បាន​នូវ​ស្នាដៃ ​និង​សមិទ្ធផល​ជាច្រើ​ន ​ដោយ​ធានា​ការពារ​បាន​នូវ​ប្រៀប​ការពារ​ជាតិ ​ការពារ​បូរណ​ភាព​ទឹក​ដី ​ក៏ដូ​ច​ជា​សន្តិសុខ សុវត្ថិភាព ​របៀប​រៀបរយ ​និង​សណ្តាប់​ធ្នាប់​សាធារ​ណៈបា​ន​ល្អប្រ​សើរ​នៅក្នុ​ង​ភូមិ​សាស្ត្រទ​ទួល​ខុស​ត្រូវ​។ ឯកឧត្តម មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ក៏​បាន​អបអរ​សាទរ​ចំពោះកា​រ​អភិវឌ្ឍ​រីក​ចម្រើន​ជាលំ​ដាប់​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ​រាប់​ចាប់​តាំង​ពី​ពេល​បង្កើត​ក្នុង​ឆ្នាំ​១៩៧៩​មក​ ក្រោម​ការ​តស៊ូ​លះបង់​របស់​យោធិន​ ក៏​ដូច​ជា ​មេបញ្ជាការ​គ្រប់​ជំនាន់ ​ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្តជា​ច្រើន​ សម្រួល​ដល់​ការ​បំពេញ​ភារកិច្ច ​និង​ជីវភាព​រស់​នៅ​រប​ស់​កង​ទ័​ព​៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង