គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងការបរទេសណែនាំដល់អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសកម្ពុជាប្រចាំបរទេស ពីការផ្តល់ទិដ្ឋាការដល់ជនបរទេសធ្វើដំណើរចូលកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១​ |
    ក្រសួងការបរទេសណែនាំដល់អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសកម្ពុជាប្រចាំបរទេស ពីការផ្តល់ទិដ្ឋាការដល់ជនបរទេសធ្វើដំណើរចូលកម្ពុជា ក្រសួងការបរទេសណែនាំដល់អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសកម្ពុជាប្រចាំបរទេស ពីការផ្តល់ទិដ្ឋាការដល់ជនបរទេសធ្វើដំណើរចូលកម្ពុជា

    ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានស្នើអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំបរទេស ជួយសម្រួលដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងស្វែងរកបុគ្គលដែលមានការពាក់ព័ន្ធ ក្នុងករណីដែលមានការចម្លងនៃជំងឺកូវីដ-១៩នៅកម្ពុជា។

    ក្រសួងការបរទេសកម្ពុជាបានជម្រាបទៅអគ្គរាជទូត អគ្គកុងស៊ុល និង កុងស៊ុលកិត្តិយស ជ្រាបថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជួយសម្រួលដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងស្វែងរកបុគ្គលដែលមានការពាក់ព័ន្ធ ក្នុងករណី ដែលមានការចម្លងនៃជំងឺកូវីដ-១៩នៅកម្ពុជា ក្រសួងសូមណែនាំនូវវិធានការមួយចំនួនបន្ថែមពីលើវិធានការ របស់ក្រសួងសុខាភិបាល ចំពោះជនបរទេសដែលស្នើសុំទិដ្ឋាការចូលកម្ពុជា ដូចខាងក្រោម

    ១. ត្រូវមានលិខិតធានាឱ្យបានច្បាស់លាស់ពីក្រុមហ៊ុន ឬសមភាគីរបស់ខ្លួននៅកម្ពុជា ឬលិខិត អញ្ជើញពីស្ថាប័នរដ្ឋណាមួយរបស់កម្ពុជា។

    ២. ត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ អំពីអាសយដ្ឋាន ឬទីកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជានិង លេខទូរស័ព្ទទំនាក់ទំនងនៅកម្ពុជា។

    ៣. ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់អំពីគោលបំណងនៃការធ្វើដំណើរមកកម្ពុជា ដោយគួរភ្ជាប់មកជាមួយនូវកម្មវិធីការងារ។

    ៤. ត្រូវគោរពវិធាននានាដែលដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។

    អត្ថបទទាក់ទង