គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល រកឃើញអ្នក​ឆ្លងកូវីដ១៩ថ្មីចំនួន​ ៧៣នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១៧នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល រកឃើញអ្នក​ឆ្លងកូវីដ១៩ថ្មីចំនួន​ ៧៣នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១៧នាក់ ក្រសួងសុខាភិបាល រកឃើញអ្នក​ឆ្លងកូវីដ១៩ថ្មីចំនួន​ ៧៣នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១៧នាក់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ៧៣នាក់ ក្នុងនោះ ៧១នាក់ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ចំនួន ១៧នាក់ សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២១​ ។

    គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ១៧៥៣នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ៩៦៧នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ៧៨១នាក់ និង​មាន​ករណីស្លាប់ ០៣នាក់​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង