គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    វ៉ាក់សាំង Sinovac ចំនួន ១,៥លានដូសរបស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន នឹងមកដល់​នៅថ្ងៃទី២៦មីនា​ខាង​មុខ​នេះ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១​ |
    វ៉ាក់សាំង Sinovac ចំនួន ១,៥លានដូសរបស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន នឹងមកដល់​នៅថ្ងៃទី២៦មីនា​ខាង​មុខ​នេះ​ វ៉ាក់សាំង Sinovac ចំនួន ១,៥លានដូសរបស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន នឹងមកដល់​នៅថ្ងៃទី២៦មីនា​ខាង​មុខ​នេះ​

    ភ្នំពេញ​៖ រដ្ឋាភិបាលកម្ពុជា បាន​បញ្ជា​ទិញវ៉ាក់សាំងប្រភេទ Sinovac របស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិនចំនួន ១,៥លានដូស ។ វ៉ាក់សាំងនេះនឹងមកដល់ នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ​នៃ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែ​មីនា ឆ្នាំ២០២១ តាម​ជើង​ហោះ​ហើរ​ក្រុម​ហ៊ុន​អាកាសចរណ៍ China Southern។

    ពិធី​ទទួល​វ៉ាក់​សាំង​ Sinovac នេះនឹ​ង​ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់ឯកឧត្ដម​ វង្ស៉ី វិស្សុត រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី និង​ជា​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​តំណាង​រាជ​រដ្ឋាភិបាល​កម្ពុជា ឯភាគីចិនតំណាងដោយឯកឧត្ដម​ វ៉ាង វិនធាន ឯក​អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

    ប្រភព៖ FreshNews

    អត្ថបទទាក់ទង