គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ម្ចាស់​បន្ទប់​ជួល​៦៩​បន្ទប់​ នៅ​សង្កាត់​ស្វាយ​រលំ​ ក្រុ​ង​តាខ្មៅ ​ប្រកាស​មិនយ​ក​ថ្លៃឈ្នួ​ល​ ៣​ខែ, សម្ដេចតេជោ ​អរគុណ​ចំពោះ​ទឹក​ចិត្ត​ដ៏​សប្បុរស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១​ |
    ម្ចាស់​បន្ទប់​ជួល​៦៩​បន្ទប់​ នៅ​សង្កាត់​ស្វាយ​រលំ​ ក្រុ​ង​តាខ្មៅ ​ប្រកាស​មិនយ​ក​ថ្លៃឈ្នួ​ល​ ៣​ខែ, សម្ដេចតេជោ ​អរគុណ​ចំពោះ​ទឹក​ចិត្ត​ដ៏​សប្បុរស ម្ចាស់​បន្ទប់​ជួល​៦៩​បន្ទប់​ នៅ​សង្កាត់​ស្វាយ​រលំ​ ក្រុ​ង​តាខ្មៅ ​ប្រកាស​មិនយ​ក​ថ្លៃឈ្នួ​ល​ ៣​ខែ, សម្ដេចតេជោ ​អរគុណ​ចំពោះ​ទឹក​ចិត្ត​ដ៏​សប្បុរស

    ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០២១​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ម្ចាស់បន្ទប់ជួលលោក ឈឿន ប៊ុនឆន ដែល​បាន​ប្រកាសតាមរយៈ Facebook មិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនីរយៈពេល ៣ខែ (មីនា មេសា ឧសភា) ដើម្បីចូលរួមជួយសម្រាលការលំបាក របស់កម្មករ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងកាលៈទេសៈនៃ​វិបត្តិ​កូវីដ១៩ វាយលុកប្រទេសកម្ពុជា។

    ជាមួយ​នេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសង្ឃឹមថា នឹងមាន​បង​ប្អូន​ដែល​មាន​ផ្ទះ​ជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុង

    គ្រាលំបាកនេះ តាមរយៈការមិនយកថ្លៃឈ្នួលមួយរយៈ។

    សារថ្លែងអំណរគុណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានរៀបរាប់តាមរយៈ Comment នៅលើ Facebook របស់លោក ឈឿន ប៊ុនឆន យ៉ាងដូច្នេះថា៖

    «សូមអរគុណចំពោះទឹកចិត្តដ៏សប្បុរស ដែលនឹងរួមចំណែកាត់បន្ថយការលំបាករបស់កម្មករ-កម្មការិនីយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងត្រូវចេះជួយគ្នា។ ខ្ញុំសង្ឃឹមថានឹងមានបងប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុងគ្រាលំបាកនេះ តាមរយៈមិនយកថ្លៃឈ្នួល មួយរយៈពេលឬបន្ធូបន្ថយថ្លៃតាមតិចតាមច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។

    សូមជំរាបថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះលោក ឈឿន ប៊ុនឆន បានប្រកាសតាមរយៈ Facebook ថា «នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មីនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ។ គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរលាយឆាប់ៗ។ អរគុណស្ថាបនិក ២០ កុម្ភៈ។ បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន)៕ ប្រភព៖ FreshNews

     

    អត្ថបទទាក់ទង