គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ទណ្ឌិតចំនួន ៥៤២នាក់ អាចនឹងត្រូវបន្ថូរបន្ថយ និងលើកលែងទោស នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១​ |
    អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ទណ្ឌិតចំនួន ៥៤២នាក់ អាចនឹងត្រូវបន្ថូរបន្ថយ និងលើកលែងទោស នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ទណ្ឌិតចំនួន ៥៤២នាក់ អាចនឹងត្រូវបន្ថូរបន្ថយ និងលើកលែងទោស នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

    ភ្នំពេញ៖ ក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នឹងបើកកិច្ចប្រជុំពិភាក្សាវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតចំនួន ៥៤២នាក់ ដើម្បីបន្ថូរបន្ថយ និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ។

    បើតាមលោក គឹម សន្តិភាព កិច្ចប្រជុំវាយតម្លៃបន្ថូរបន្ថយ និងលើកលែងទោសនេះ នឹងធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក (Zoom) ក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស តាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន២៣ (ពន្ធនាគាររាជធានី~ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង ៤) សរុបទណ្ឌិតមានចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) ក្នុងនោះ ស្នើសុំលើកលែងទោសចំនួន ៧០ នាក់ (ស្រី ០៩នាក់) និងស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់)៕

    អត្ថបទទាក់ទង