គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ខេត្តបាត់ដំបង សម្រេច​ផ្អាកការចរាចរណ៍រថយន្ដធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទូទាំងខេត្ត

    ខេត្តបាត់ដំបង សម្រេច​ផ្អាកការចរាចរណ៍រថយន្ដធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទូទាំងខេត្ត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០​ |

    សេចក្ដីជូនដំណឹង​ស្ដីពី​ការផ្អាក​បណ្ដោះអាសន្ន​រថយន្ត​ធុនធំគ្រប់ប្រភេទ​ធ្វើ​ដំណើរ​ឆ្លង​កាត់ផ្លូវ​ខេត្ត​ ផ្លូវជាតិ​ ទូទាំងខេត្ត​បាត់ដំបង​៕

    គិតត្រឹមថ្ងៃទី​១០តុលា​ មាន​ប្រជាពលរដ្ឋ​ជិត ២ម៉ឺននាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោតថ្មី 

    គិតត្រឹមថ្ងៃទី​១០តុលា​ មាន​ប្រជាពលរដ្ឋ​ជិត ២ម៉ឺននាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោតថ្មី 

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្ន​នៃការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ២០២០​ សម្រាប់ថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ​២០២០​ នៅទូទាំងប្រទេស​មាន​៖ ប្រជាពលរដ្ឋ​ដែលបាន​មក​ចុះឈ្មោះបោះឆ្នោត​ថ្មី មានចំនួន​ ១៦៩៧៩នាក់​ អ្នក​ដែល​នឹង​ត្រូវ​លុបឈ្មោះ​ចេញ​ពីបញ្ជី​បោះឆ្នោត​ មានចំនួន​សរុប​ ៥៣៨៣១នាក់ អ្នក​ដែល​បាន​កែតម្រូវ​ទិន្នន័យ​ មានចំនួន​សរុប​ ៤៤៧៨៧នាក់ អ្នក​ដែល​បានផ្ទេរ​ទីលំនៅ​ចូល​ក្នុង​ឃុំ​ សង្កាត់​ថ្មី មានចំនួន​សរុប​ ៤១១៥៣នាក់​ សូម​បញ្ជាក់​ជូន​ថា​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​ ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃទី​១​ ដល់​១៩​ ខែតុលា​ ឆ្នាំ​២០២០​ គិត​ទាំង​ថ្ងៃ​សៅរ៍ និ​ងថ្ងៃអាទិត្យ៕

    រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ សម្រេច​ផ្អាក​ការ​ធ្វើចរាចរណ៍​ទាំងស្រុង​ចំពោះ​រថយន្ត​ធុនធំ​ លើកំណត់ផ្លូវ​ជាតិ​លេខ​៥ ចំណុច​គីឡូម៉ែត្រ​លេខ​ ១៨៦ ដល់​១៩៣

    រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ សម្រេច​ផ្អាក​ការ​ធ្វើចរាចរណ៍​ទាំងស្រុង​ចំពោះ​រថយន្ត​ធុនធំ​ លើកំណត់ផ្លូវ​ជាតិ​លេខ​៥ ចំណុច​គីឡូម៉ែត្រ​លេខ​ ១៨៦ ដល់​១៩៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០​ |

    ពោធិ៍សាត់​៖ នៅថ្ងៃទី​១១ ខែតុលា​ ឆ្នាំ​២០២០​នេះ​ រដ្ឋបាល​​ខេត្តពោធិ៍សាត់​ បាន​ចេញសេចក្ដីជូន​ដំណឹង​ដល់​សាធារណជន​ និ​ងបងប្អូន​ប្រជាពលរដ្ឋ​ ដោយ​បាន​បញ្ជាក់​ពីការ​ផ្អាក​ចរាចរណ៍​ទាំងស្រុង​​នូវ​រថយន្ត​ធុនធំ លើ​កំណាត់​ផ្លូវ​ជាតិលេខ​៥​ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៨៦​ ដល់​១៩៣។

    អស្ចារ្យមែន! និស្សិតខ្មែរ​ម្នាក់​ទទួលជ័យលាភី​លេខ១ ក្នុង​កម្មវិធី​ Quiz On Korea ២០២០ ដែលមានប្រទេសចំនួន១៨ចូលរួម

    អស្ចារ្យមែន! និស្សិតខ្មែរ​ម្នាក់​ទទួលជ័យលាភី​លេខ១ ក្នុង​កម្មវិធី​ Quiz On Korea ២០២០ ដែលមានប្រទេសចំនួន១៨ចូលរួម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |

    ស្ថាន​ឯកអគ្គរាជ​ទូត​កម្ពុជា​រួម​ជាមួយ​នឹង​សមាគម​និស្សិតខ្មែរ​នៅ​សាធារណរដ្ឋកូរ៉េ បាន​ធ្វើការ​អបអរសាទរ ដល់និស្សិតខ្មែរ កញ្ញា ធន់ រិទ្ធិ ស៊ីវយី (Thon Rith Sivyi) ដែលទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធី Quiz On Korea 2020 លើកញ្ចក់ទូរទស្សន៍ KBS TV។ នេះបើយោងតាម​ហ្វេសប៊ុកផេក​របស់ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។

    ភ្លៀងធ្លាក់​ ៥ថ្ងៃ​ជាប់គ្នា​ បង្ក​ឲ្យ​​ក្រុង-ស្រុកចំនួន​៥ និ​ងឃុំ-សង្កាត់​ចំនួន​២៩ ក្នុងខេត្ត​ពោធិ៍សត់ រងផល​ប៉ះពាល់​

    ភ្លៀងធ្លាក់​ ៥ថ្ងៃ​ជាប់គ្នា​ បង្ក​ឲ្យ​​ក្រុង-ស្រុកចំនួន​៥ និ​ងឃុំ-សង្កាត់​ចំនួន​២៩ ក្នុងខេត្ត​ពោធិ៍សត់ រងផល​ប៉ះពាល់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |

    ពោធិ៍សាត់​៖ អ្នកនាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ នៅថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២០ បាន​ឲ្យដឹងថា​ បន្ទាប់ពី​ទទួលរង​ឥទ្ធិពល​ព្យុះ​ និ​ងភ្លៀង​ធ្លាប់​បន្តបន្ទាប់​រយៈពេល​ ៥ថ្ងៃជាប់គ្នា​មាន​ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សារ​ បាន​បង្កឲ្យ​មាន​ទឹកជំនន់​ទឹកភ្លៀង​តាម​ដង​ស្ទឹង​ពោធិ៍សាត់​ចំនួន​​ ៥ក្រុង​-ស្រុក​ និង​២៩ឃុំ-សង្កាតត់​ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​លំនៅដ្ឋាន​ ដំណាំ​ស្រូវ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​មួយចំនួន​។

    សម្ដេច​ក្រឡាហោម​ ផ្ដល់​ជំនួយ​អង្ករ​បន្ថែម​ ៨០តោន​ ផ្ដល់ជូន​ពលររដ្ឋ​រងគ្រោះ​ដោយជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​បាត់ដំបង

    សម្ដេច​ក្រឡាហោម​ ផ្ដល់​ជំនួយ​អង្ករ​បន្ថែម​ ៨០តោន​ ផ្ដល់ជូន​ពលររដ្ឋ​រងគ្រោះ​ដោយជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​បាត់ដំបង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |

    សម្ដេច​ក្រឡា​ហោម​ ស ខេង ឧបនាយក​រដ្ឋ​មន្រ្តី ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​សម្រេច​ផ្ដល់​ជំនួយ​អង្ករ​បន្ថែម​ចំនួន៨០​តោន​ទៀត​ ដើម្បី​ចាត់​ចែង​ផ្តល់​ជូន​បងប្អូន ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​បាត់​ដំបង​៕

    រថយន្ត​យោធា​​សម្ដេចតេជោ​ បានកំពុង​ចេញប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​

    រថយន្ត​យោធា​​សម្ដេចតេជោ​ បានកំពុង​ចេញប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |

    រថយន្ត​យោធាជាច្រើន​គ្រឿង​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​ដែលទិ​ញ​ពី​មហា​មិត្ត​ចិន​នៅ​អំឡុង​ពេល​កូវី​ដ​១៩​ ពេល​នេះ​កំពុង​តែ​ចេញ​ប្រតិបត្តិការ​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ ​ដែល​រ​ងគ្រោះ​ដោយ​ទឹកជំនន់​។ ជាក់​ស្តែង​រយៈ​ពេល​២​ថ្ងៃ​មក​នេះ​រថយន្ត​យោធាមួ​យ​ចំនួន​ ត្រូវ​បាន​បញ្ចេញ ​ដើម្បី​ដឹក​ស្បៀង​ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​។

    អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយរូប ត្រូវ​បាន​ផ្ដល់​នីតិ​សម្បទា​ធ្វើនយោបាយឡើងវិញ បន្ទាប់ពីត្រូវតុលាការហាមឃាត់​រយៈ​ពេល​៥​ឆ្នាំ​

    អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយរូប ត្រូវ​បាន​ផ្ដល់​នីតិ​សម្បទា​ធ្វើនយោបាយឡើងវិញ បន្ទាប់ពីត្រូវតុលាការហាមឃាត់​រយៈ​ពេល​៥​ឆ្នាំ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅថ្ងៃទី​១០ ខែតុលា​ ឆ្នាំ​២០២០ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ចេញ​ព្រះរាជក្រឹត្យមួយ ផ្ដល់នីតិសម្បទាធ្វើនយោបាយដល់ លោក ស៊ុន សុភ័ក្រ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​មកហើយ​នោះ​។

    ទឹកទំនប់៧មករា ឡើងលើសកម្រិតប្រកាសអាសន្ន ១,១០ម៉ែត្រ

    ទឹកទំនប់៧មករា ឡើងលើសកម្រិតប្រកាសអាសន្ន ១,១០ម៉ែត្រ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​១០​តុលានេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម​ ឃួង ស្រេង បាន​ដឹកនាំ​មន្ត្រី​ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់គងនយ ចំនួន១៨គ្រួសារ។

    សូមប្រុងប្រយ័ត្ន​! ព្យុះទី១៥ នឹងមកដល់កម្ពុជានៅថ្ងៃទី១១តុលា

    សូមប្រុងប្រយ័ត្ន​! ព្យុះទី១៥ នឹងមកដល់កម្ពុជានៅថ្ងៃទី១១តុលា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ បន្ទាប់ពីវិសម្ពាធបានដើរទៅផុតពីប្រទេសកម្ពុជា សម្ពាធទាបមួយនៅចុងនៃប្រព័ន្ធសម្ពាធទាបក្នុងសមុទ្រចិនខាងត្បូងបានវិវត្តទៅជាសម្ពាធទាបសកម្ម និងអាចក្លាយទៅជាព្យុះទី១៥ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានដំណើរកាត់លើឆ្នេរភាគកណ្តាលប្រទេសវៀតណាមមុនដល់តំបន់ព្រំដែនប្រទេសកម្ពុជា ឡាវ។