គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ឯកឧត្តម គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ នៅស្រុករុក្ខគិរី ខេត្តបបាត់ដំបង

    ឯកឧត្តម គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ នៅស្រុករុក្ខគិរី ខេត្តបបាត់ដំបង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |

    បាត់ដំបង​៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការជួយសង្គ្រោះ​បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ នៅស្រុករុក្ខគិរី ខេត្តបបាត់ដំបង ដែលអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត  និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមការងាររាជរដ្ឋាភិបាលចះមូលដ្ឋានស្រុករុក្ខគិរី និងក្រុមការងារស្មគ្រចិត្តជាច្រើនរូបទៀត ក្នុងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាគ្រោះមហន្តរាយផងដែរ។

    សេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេលនិងក្រោយពេលគ្រោះទឹកជំនន់
    ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត កោតសរសើរ​កងកម្លាំងទាំងអស់ រួមនឹង​អាជ្ញាធរ​​ដែលបាន​សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន

    ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត កោតសរសើរ​កងកម្លាំងទាំងអស់ រួមនឹង​អាជ្ញាធរ​​ដែលបាន​សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្ដម​ ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត បញ្ជាក់ថា​នៅលើ​ហ្វេកប៊ុក​ផ្លូវការរបស់ឯកឧត្ដមថា​ ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន! ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

    សម្ដេច​ក្រឡាហោម​ ផ្ដល់​ជំនួយ​សង្គ្រោះ​បឋម​ដល់ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ ក្នុង​ខេត្ត​បាត់ដំបង

    សម្ដេច​ក្រឡាហោម​ ផ្ដល់​ជំនួយ​សង្គ្រោះ​បឋម​ដល់ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ ក្នុង​ខេត្ត​បាត់ដំបង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |

    នៅព្រឹកថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ​២០២០ សម្ដេចក្រឡាហោម​ ស ខេ​ង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បាន​ផ្ដល់​ជំនួយ​​សង្គ្រោះ​បឋម​ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​តាមបណ្ដាស្រុក​ក្នុង​ខេត្ត​បាត់ដំបង។

    រដ្ឋមន្ត្រី​ការបរទេស​ចិន​ នឹងអញ្ជើញមកបំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅកម្ពុជា​រយៈ​ពេល​២ថ្ងៃ​

    រដ្ឋមន្ត្រី​ការបរទេស​ចិន​ នឹងអញ្ជើញមកបំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅកម្ពុជា​រយៈ​ពេល​២ថ្ងៃ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ឯកឧត្ដម  វ៉ាង​​ យី ទីប្រឹក្សារដ្ឋ​ និង​ជារដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន​ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅថ្ងៃទី​១១-១២ ខែតុលា​ ឆ្នាំ​២០២០។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស​។

    រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិ៍សាត់

    រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិ៍សាត់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅវេលាម៉ោង ២១:០០នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិ៍សាត់ ។ សូមជម្រាបជូនថា បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិ៍សាត់បានឡើងដល់កម្ពស់ ៥,៥២ម៉ែត្រ លើសកម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិ៍សាត់ អស់មួយផ្នែក ។ ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិ៍សាត់ជន់លិចក្រុង ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ឲ្យក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារទឹក(ទ្វា ០៤) នៅសំណង់ស្ទាក់ទឹកដំណាក់អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ ដោយបើកបង្ហូរទឹកទៅផ្នែកខាងក្រោមតាមស្ទឹងស្វាយដូនកែវ […]

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា ការចោទសួររបស់អ្នកព័ត៌មាន​វិទ្យុអាស៊ីសេរី រឿង​លោក​ គ្រុយ លឹម​ហេង​ គឺជារឿង​ល្ងង់ខ្លៅ

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា ការចោទសួររបស់អ្នកព័ត៌មាន​វិទ្យុអាស៊ីសេរី រឿង​លោក​ គ្រុយ លឹម​ហេង​ គឺជារឿង​ល្ងង់ខ្លៅ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានបកស្រាយថា ការដែលវិទ្យុអាស៊ីសេរី (RFA) យកទស្សនៈអ្នកវិភាគមកចោទប្រកាន់ថា លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ជាប់ទោសដោយសារការបែងចែកប្រយោជន៍មិនស្នើគ្នា ជាមួយមន្ត្រីក្រសួងការបរទេស គឺជារឿងល្ងង់ខ្លៅសុទ្ធសាធ។

    លទ្ធផលនៃសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០

    លទ្ធផលនៃសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០

    សម្តេចតេជោ ហ៊ុន​ សែន​ ៖ វិស័យហិរញ្ញវត្ថុរបស់កម្ពុជានៅតែមានភាពល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន ក្នុងវិបត្តិកូវីដ១៩

    សម្តេចតេជោ ហ៊ុន​ សែន​ ៖ វិស័យហិរញ្ញវត្ថុរបស់កម្ពុជានៅតែមានភាពល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន ក្នុងវិបត្តិកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់បែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។

    គិតត្រឹម​ថ្ងៃទី៨តុលា​ គ.ជ.ប ទទួលពាក្យ​បណ្ដឹងចំនួន​ ៨បណ្ដឹង​ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

    គិតត្រឹម​ថ្ងៃទី៨តុលា​ គ.ជ.ប ទទួលពាក្យ​បណ្ដឹងចំនួន​ ៨បណ្ដឹង​ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    សេចក្តីប្រកាសព័ត៌មាន៖ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង និងសភាពការណ៍សន្តិសុខ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០