គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    រាជរដ្ឋាភិបាលកម្ពុជា ​គ្មាន​ឱនភាពក្នុង​ការទូរទាត់សាច់​ប្រាក់ឡើយ

    រាជរដ្ឋាភិបាលកម្ពុជា ​គ្មាន​ឱនភាពក្នុង​ការទូរទាត់សាច់​ប្រាក់ឡើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គ្រប់គ្រង​សាច់ប្រាក់​ស្ថិត​ក្នុង​ស្ថានភាព​ល្អប្រសើ​រ ​ខណៈ​ការអនុវត្ត​ចំណូល​របស់​ថវិកា​ ថ្នាក់ជាតិ​ នៅ​ឈរ​ខ្ពស់​ជាង​ការ​ចំណាយ ​ពោលគឺ​គ្មាន​ឱនភាព​ក្នុងការ​ទូរ​ទាត់​សាច់ប្រាក់​នោះឡើយ​។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ (​គ​.​ហ​.​ស​) បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​ត្រួត​ពិនិត្យ​តាមដាន​វឌ្ឍនភាព នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដំណាក់កាល​ទី ៣ ប្រចាំត្រីមាស​ទី១ និង​ទី២ ឆ្នាំ​២០២០ ​នៅ​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២០ នេះ ជា​លទ្ធផល​, ក្នុង​ត្រីមាស​ទី១ និង​ទី២ ឆ្នាំ​២០២០ អង្គប្រជុំ​បាន​បង្ហាញ​ពី​លទ្ធផល គិត​ត្រឹម​ត្រីមាស​ទី ២, ការអនុវត្ត​ចំណូល​សម្រេច​បាន​ជាង ៤៥ % ធៀប​នឹង​ច្បាប់​ ដោយមាន​ទំហំ​ប្រមាណ​ជិត១២ ពាន់​ប៊ី​លាន​រៀល ខណៈ​ចំណាយ​ថវិកា​ជាតិ​សម្រេច​បាន​ជាង​៤០% ក្នុង​ទំហំ​ជាង ៩ ពាន់​ប៊ី​លាន​រៀល ។ ចំណែក​ការបើក​បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ ២ ដង ក្នុង ១ ខែ ជូន​ដល់​ក្រសួង​-​ស្ថាប័ន​វិញ​ ការ​ទូទាត់​តាម​ប្រព័ន្ធ​ធនាគារ​សម្រេច​បាន ១០០% ពោលគឺ​ការ​ទូទាត់​បាន​ទាន់ពេលវេលា ​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ ដោយ​មិន​មាន​ការ​កកើត​ឡើងវិញ​នៃ​បំណុល​កកស្ទះ​ឡើយ ។ ដោយឡែក […]

    ក្រសួងសុខាភិបាល​ ប្រកាសរកឃើញករណីវិជ្ជមាន​កូវីដ១៩​ថ្មី ១នាក់ និង​អ្នកជាសះស្បើយ​ ១នាក់​

    ក្រសួងសុខាភិបាល​ ប្រកាសរកឃើញករណីវិជ្ជមាន​កូវីដ១៩​ថ្មី ១នាក់ និង​អ្នកជាសះស្បើយ​ ១នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១នាក់ ជាបុរសជនជាតិខ្មែរ អាយុ​២៩ឆ្នាំ ធ្វើដំណើរ​ពីកូរ៉េខាងត្បូង​ ​មក​កម្ពុជា និងមានករណីព្យាបាលជាសះស្បើយ ១នាក់​ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ​២០២០​។  គិតត្រឹមថ្ងៃទី៩ ខែតុលានេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប២៨២នាក់ ក្នុងនោះជាសះស្បើយ២៧៧នាក់ និងគ្មានករណីស្លាប់ទេ។

    គណៈ​រដ្ឋ​មន្ត្រី ​បាន​អនុម័ត​ទាំង​ស្រុង​លើ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​កម្ម​វិធីវិនិយោគ​សាធារណៈ៣​ឆ្នាំ​រំកិល​ ២០២១-២០២៣​

    គណៈ​រដ្ឋ​មន្ត្រី ​បាន​អនុម័ត​ទាំង​ស្រុង​លើ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​កម្ម​វិធីវិនិយោគ​សាធារណៈ៣​ឆ្នាំ​រំកិល​ ២០២១-២០២៣​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ ៖ ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ នា​ថ្ងៃ​ទី​៩ ​ខែ​តុលា ​ឆ្នាំ​២០២០​ គណៈ​រដ្ឋ​មន្ត្រី ​បាន​អនុម័ត​ទាំង​ស្រុង​លើ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​កម្ម​វិធីវិនិយោគ​សាធារណៈ៣​ឆ្នាំ​រំកិល​ ២០២១-២០២៣​ កិច្ច​ប្រជុំ​ពេញអង្គ​នេះ ប្រព្រឹត្ត​នៅក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ស​ម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា។ ​បន្ទាប់​ពីបាន​អនុម័ត​ទាំងស្រុង​ហើយ​សេចក្តី​ព្រាង​នេះ​នឹង​ដាក់​សុំ​ឆ្លង​ការអនុម័ត​បន្ត​ទៀត​ពី​សភា៕

    សម្តេច​តេជោ​ ហ៊ុន​ សែន ​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​

    សម្តេច​តេជោ​ ហ៊ុន​ សែន ​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ​៧រោច ​ខែអ​ស្សុជ ​ឆ្នាំ​ជូត​ ទោស័ក ព.ស.២៥៦៤ ត្រូវនឹង​ថ្ងៃ​ទី​០៩ ​ខែ​តុលា ​ឆ្នាំ២០២០ ​នេះ ស​ម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋ​មន្ត្រី ​ដើម្បី​ពិភាក្សា ​និង​ឆ្លង​លើ​របៀប​វារៈ​ដូច​ខាង​ក្រោម​៖

    ក្រសួងសុខាភិបាល​ណែនាំ​វិធានការការពារ​ជំងឺកូវីដ១៩​បន្ថែម​ ក្នុងករណីមានពិធីបុណ្យអុំទូក​នៅតាម​ភូមិ-ឃុំ ឬទីវត្តអារ៉ាមនានា

    ក្រសួងសុខាភិបាល​ណែនាំ​វិធានការការពារ​ជំងឺកូវីដ១៩​បន្ថែម​ ក្នុងករណីមានពិធីបុណ្យអុំទូក​នៅតាម​ភូមិ-ឃុំ ឬទីវត្តអារ៉ាមនានា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០​ |

    សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល​ស្ដីពីករណី​មានការរៀបចំពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក​ នៅតាម​ភូមិ-ឃុំ និង​នៅទីវត្ត​អារ៉ាម​ ក្នុងបរិបទ​នៃ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​។

    គម្រោង​សាងសង់​ផ្សារទំនើប​ អ៊ីអនម៉លទី៣ ចំណាយ​ថវិកាប្រមាណ ២៩០លានដុល្លារអាមេរិក លើផ្ទៃដី១៧ម៉ឺនម៉ែត្រការ៉េ

    គម្រោង​សាងសង់​ផ្សារទំនើប​ អ៊ីអនម៉លទី៣ ចំណាយ​ថវិកាប្រមាណ ២៩០លានដុល្លារអាមេរិក លើផ្ទៃដី១៧ម៉ឺនម៉ែត្រការ៉េ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ គម្រោង​សាងសង់​ផ្សារទំនើប​ ​ អ៊ីអនម៉ល ទី៣ បាន​បើកការដ្ឋានជាផ្លូវការហើយ​កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ ក្រោម​អធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម MASAHIRO MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    គ.ជ.ប ៖ ភ្នាក់ងារ​បក្ស​នយោបាយ​ជិត ៩ពាន់​នាក់​ បាន​ដាក់ពាក្យ​ស្នើសុំ​សង្កេត​មើលការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ការ​ចុះឈ្មោះបោះឆ្នោត​ឆ្នាំ​២០២០

    គ.ជ.ប ៖ ភ្នាក់ងារ​បក្ស​នយោបាយ​ជិត ៩ពាន់​នាក់​ បាន​ដាក់ពាក្យ​ស្នើសុំ​សង្កេត​មើលការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ការ​ចុះឈ្មោះបោះឆ្នោត​ឆ្នាំ​២០២០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ គិតត្រឹម​ថ្ងៃទី​៧​ ខែតុលា​ ឆ្នាំ២០២០ ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​បាន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ចំនួន​ ៨៨៤៨​នាក់​ ក្នុង​នោះ​ភ្នាក់​ងារ​ពេញសិទ្ធិ​មានចំនួន​ ២៩២៥នាក់​ និង​ភ្នាក់ងារ​បម្រុង​មាន​ចំនួន​៥៩២៣នាក់​។

    សម្ដេចក្រឡាហោម​ ស ខេង អនុញ្ញាត​ឲ្យ​​ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋ​ទូតអាមេរិក ​ចូល​ជួប​ពិភាក្សាការ​ងារ​

    សម្ដេចក្រឡាហោម​ ស ខេង អនុញ្ញាត​ឲ្យ​​ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋ​ទូតអាមេរិក ​ចូល​ជួប​ពិភាក្សាការ​ងារ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ កាល​ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

    ក្រសួងសុខាភិបាល​ ប្រកាសរកឃើញ​ករណីវិជ្ជមាន​កូវីដ១៩​ ថ្មី​ ចំនួន​១នាក់​ លើ​បុរសជនជាតិ​ឥណ្ឌូនេស៊ី (ករណីនាំចូល)

    ក្រសួងសុខាភិបាល​ ប្រកាសរកឃើញ​ករណីវិជ្ជមាន​កូវីដ១៩​ ថ្មី​ ចំនួន​១នាក់​ លើ​បុរសជនជាតិ​ឥណ្ឌូនេស៊ី (ករណីនាំចូល)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១នាក់ ជាបុរសជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅខេត្តព្រះសីហនុ(ករណីនាំចូល) និងគ្មានករណីព្យាបាលជាសះស្បើយទេ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២០​។  គិតត្រឹមថ្ងៃទី៨ ខែតុលានេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប២៨១នាក់ ក្នុងនោះជាសះស្បើយ២៧៦នាក់ និងគ្មានករណីស្លាប់ទេ។

    សម្ដេចតេជោ ហ៊ុន​ សែន​​ ថ្លែងថា​ ការប្រែប្រួលអាកាសធាតុ​ជាបញ្ហាគួរឲ្យបារម្ភ​ដែលជះឥទ្ធិពលអវិជ្ជមាន​ធ្ងន់ធ្ងរ លើ​សង្គមសេដ្ឋកិច្ច​ សន្និសុខតំបន់ និងពិភពលោក​

    សម្ដេចតេជោ ហ៊ុន​ សែន​​ ថ្លែងថា​ ការប្រែប្រួលអាកាសធាតុ​ជាបញ្ហាគួរឲ្យបារម្ភ​ដែលជះឥទ្ធិពលអវិជ្ជមាន​ធ្ងន់ធ្ងរ លើ​សង្គមសេដ្ឋកិច្ច​ សន្និសុខតំបន់ និងពិភពលោក​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ បាន​ថ្លែងថា​ ការ​ប្រែប្រួល​អាកាស​ធាតុ​​ជាបញ្ហាដែលគួរឲ្យបារម្ភមួយទៀត​ ក្រៅពីកូវីដ១៩​ ដែលអាច​ជាផលពិបាក​ និង​ជះឥទ្ធិពល​អវិជ្ជមាន​​ធ្ងន់ធ្ងរ លើ​សង្គមសេដ្ឋកិច្ច​ សន្និសុខតំបន់ និងពិភពលោក​។