គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
​លទ្ធផល ​នៃកិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍ នៃ​រដ្ឋសភា

​លទ្ធផល ​នៃកិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍ នៃ​រដ្ឋសភា

ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖​ នៅថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​បើកកិច្ច​ប្រជុំ​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា​ពញាក្រី ហេង សំរិន​ ប្រធានរដ្ឋសភា​។ អង្គប្រជុំ​បាន​ធ្វើ​ការ​ពិភាក្សា​ និ​ងអនុម័ត​របៀបវារៈ​មួយចំនួន​។ ​សូមអាន​សេចក្ដីប្រកាស​ព័ត៌មានរបស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ខាងក្រោម​៖  

ស្ថានទូតអាមេរិក គាំទ្រឲ្យ​ក្រុមហ៊ុនអាមេរិកលំដាប់ពិភពលោក ស្វែងយល់ពីទីផ្សារកាន់តែធំនៅកម្ពុជា

ស្ថានទូតអាមេរិក គាំទ្រឲ្យ​ក្រុមហ៊ុនអាមេរិកលំដាប់ពិភពលោក ស្វែងយល់ពីទីផ្សារកាន់តែធំនៅកម្ពុជា

ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ​៖ តាមរយៈ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថានទូត​សហរដ្ឋអាមរិក​ប្រចាំកម្ពុជា បាន​ឲ្យដឹងថា​ លោក​ឯក​អគ្គ​រដ្ឋ​ទូត​ W. Patrick Murphy មាន​សេចក្តី​រីករាយ​ក្នុង​ការ​ចូល​រួមបើក​កិច្ចប្រជុំ​តាម​អ៊ិនធឺណែត​ជា​មួយ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាមេរិក ​អាស៊ាន​ តាម​រយៈ​កិច្ច​ពិភាក្សា​គ្នារវាង​ក្រុមហ៊ុន​អាមេរិក​ និង​សម្ដេចតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ។ ​ស្ថាន​ទូតអាមេរិក​នៅភ្នំពេញ​គាំទ្រ​ក្រុម​ហ៊ុន​អាមេរិក​លំដាប់​ពិភ​ព​លោក ដែល​មក​ស្វែង​យល់​ពី​ទីផ្សារ​ដែល​កាន់​តែរី​ក​ធំឡើ​ង​ និង​ការ​ខិតខំ​របស់​ព្រះរា​ជា​ណា​ចក្រក​ម្ពុជា​ក្នុង​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ។​

នាយឧត្ដមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​ ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយសផ្នែក​សន្តិសុខ​សេដ្ឋកិច្ច​ ​ពី​សាកលវិទ្យាល័យ​កម្ពុជា

នាយឧត្ដមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​ ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយសផ្នែក​សន្តិសុខ​សេដ្ឋកិច្ច​ ​ពី​សាកលវិទ្យាល័យ​កម្ពុជា

ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ​៖ ក្រុមប្រឹក្សា​ភិបាល​របស់​សាកលវិទ្យាល័យ​កម្ពុជា បាន​សម្រេច​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ ផ្នែក​សន្តិសុខ​សេដ្ឋកិច្ច​ ជូនដល់​ឯកឧត្ដម​ នាយ​ឧត្ដម​សេនីយ៍​កិត្តិ​បណ្ឌិត​ ហ៊ីង​ ប៊ុន​ហៀង​ អគ្គ​មេបញ្ជា​ការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ នាយករង​ ខុទ្ធកាល័យ​សម្ដេចតេជ​នាយករដ្ឋមន្ត្រី និង​ជាមេបញ្ជាការ​ បញ្ជាការដ្ឋាន​អង្គរក្ស។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​សាកលវិទ្យាល័យ​កម្ពុជា​បានចុះផ្សាយ កាលពីថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០។

លោក​ ជុន ច័ន្ទបុត្រ ហែកទម្លាយ​អាថ៌​កំបាំង​កិច្ចការផ្ទៃ​ក្នុង​របស់​ លោក សម ប៉ូលី ប្រធាន​វិទ្យុ​អាស៊ីសេរី​ថា ​«មិន​ចេះ​ដឹក​នាំ​ការងារ​ព័ត៌មាន​»

លោក​ ជុន ច័ន្ទបុត្រ ហែកទម្លាយ​អាថ៌​កំបាំង​កិច្ចការផ្ទៃ​ក្នុង​របស់​ លោក សម ប៉ូលី ប្រធាន​វិទ្យុ​អាស៊ីសេរី​ថា ​«មិន​ចេះ​ដឹក​នាំ​ការងារ​ព័ត៌មាន​»

ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ ក្នុងជំនួបរយៈពេលជាង២ម៉ោង លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី បានហែកទម្លាយអាថ៌កំបាំងកិច្ចការផ្ទៃក្នុងមេរបស់ខ្លួននោះគឺលោក លោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរី ប្រាប់ដល់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោក ដែលជាកូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បង្ហាញ​គោលការណ៍គ្រឹះ​ ៣ចំណុច​ក្នុងការ​អនុវត្ត​រដ្ឋធម្មនុញ្ញកម្ពុជា​រយៈ​ពេល​២៧​ឆ្នាំ​មកនេះ​

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បង្ហាញ​គោលការណ៍គ្រឹះ​ ៣ចំណុច​ក្នុងការ​អនុវត្ត​រដ្ឋធម្មនុញ្ញកម្ពុជា​រយៈ​ពេល​២៧​ឆ្នាំ​មកនេះ​

ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ​៖ តាមរយៈ​ហ្វេសប៊ុក​ឯកឧត្ដម​ ជិន​ ម៉ាលីន រដ្ឋលេខាធិការ និ​ង​ជាអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​បង្ហាញ​ពី​គោលការណ៍គ្រឹះ​ចំនួន​ ៣ចំណុច​ អំពីការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ក្នុង​រយៈ​ពេល​២៧​ឆ្នាំនេះ ។

សម្តេច​តេជោ ​ហ៊ុន ​សែន​ ផ្ញើ​សារ​អបអរ​សាទរ​ខួប​ ២៧​ឆ្នាំ​ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញក​ម្ពុជា​

សម្តេច​តេជោ ​ហ៊ុន ​សែន​ ផ្ញើ​សារ​អបអរ​សាទរ​ខួប​ ២៧​ឆ្នាំ​ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញក​ម្ពុជា​

ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើសារ​អបអរ​សាទរ​ខួប​២៧​ឆ្នាំ​នៃ​ទិវាប្រ​កាសប្រើរដ្ឋ​ធម្មនុ​ញ្ញ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។​ នេះបើយោង​តាមហ្វេស​ប៊ុក​ផ្លូវការសម្ដេចតេជោ​ដែលបាន​បង្ហោះនៅព្រឹកនេះ។

លោក​​ Patrick Murphy៖ បរិស្ថានវិនិយោគនៅកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគ​មកពីសហរដ្ឋអាមេរិក​

លោក​​ Patrick Murphy៖ បរិស្ថានវិនិយោគនៅកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគ​មកពីសហរដ្ឋអាមេរិក​

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ លោក​​ Patrick Murphy បានមានប្រសាសន៍ថា​ ដោយសារ​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា​មានភាព​ទាក់ទាញ មាន​អ្នក​វិនិយោគ​អាមេរិក​ជាច្រើន​កំពុង​មាន​ចំណាប់អារម្មណ៍​ដាក់ទុន​វិនិយោគ​នៅកម្ពុជា។

គណៈកម្មការអន្តរក្រសួងរៀបចំកិច្ចប្រជុំលើកទី១ ដើមី្បសិក្សា និងអនុវត្តគម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប

គណៈកម្មការអន្តរក្រសួងរៀបចំកិច្ចប្រជុំលើកទី១ ដើមី្បសិក្សា និងអនុវត្តគម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០​ |

សៀមរាប​៖ នាថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២០នេះ នៅរដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងលើកទី១ ដើមី្បសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាបក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅខេត្តសៀមរាប ព្រមទាំងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកគណៈកម្មការផងដែរ។

បទអត្ថាធិប្បាយ៖ មាតុភូមិនិវត្តន៍របស់ជនក្បត់ជាតិ មេឧទ្ទាមក្រៅច្បាប់នឹងនាំមកនូវអំពើរដ្ឋប្រហារដោយអំណាចប្រជាជនក្រៅច្បាប់

បទអត្ថាធិប្បាយ៖ មាតុភូមិនិវត្តន៍របស់ជនក្បត់ជាតិ មេឧទ្ទាមក្រៅច្បាប់នឹងនាំមកនូវអំពើរដ្ឋប្រហារដោយអំណាចប្រជាជនក្រៅច្បាប់

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០​ |

ជនក្បត់ជាតិ សម រង្ស៊ី បានស្រែកដោយសម្លេងកំហឹងម៉ាត់ៗ ហាក់បីដូចជាមានគំនុំចិញ្ចឹមក្នុងចិត្ត ពីអតីតកាល ដែលបានផ្សាយតាមទំព័រហ្វេសប៊ុករបស់ខ្លួនថ្មីៗនេះថា ខ្លួននឹងត្រូវវិលត្រឡប់ចូលស្រុកវិញឆាប់ៗនេះ ដោយមិនបាច់ប្រាប់ឱ្យដឹងជាមុនថាថ្ងៃណាខ្លួននឹងមកកំចាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្រែកដដែលៗរបស់ជនក្បត់ជាតិប្រកាសឱ្យអ្នកគាំទ្ររបស់ខ្លួនត្រៀមពីឥឡូវនេះទៅ ដែលវាទំនងគ្រាន់តែជាសម្លេងផ្គរលាន់គ្មានភ្លៀង ហើយដែលមហាជនទូទៅបានមើលឃើញថា វាជារឿងច្រំដែលៗ គ្មានន័យគួរត្រូវយកត្រចៀកស្តាប់នូវសម្រែកឥតន័យរបស់ជនក្បត់ជាតិរូបនេះទេ។ ជននេះនឹងមិនហ៊ានឈានជើងអើតក្បាលចូលស្រុកនោះទេ ខណៈដែលកំពុងមានដីកាត្រូវចាប់ខ្លួនរបស់តុលាការ។

អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​៖ ទោះ​កំពុង​ជួប​វិបត្តិ​កូវីដ១៩​ សូម​ធុរជនអាមេរិក​កំពុង​វិនិយោគ​នៅ​កម្ពុជា​កុំមាន​ការ​ព្រួយ​បារម្ភ​

អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​៖ ទោះ​កំពុង​ជួប​វិបត្តិ​កូវីដ១៩​ សូម​ធុរជនអាមេរិក​កំពុង​វិនិយោគ​នៅ​កម្ពុជា​កុំមាន​ការ​ព្រួយ​បារម្ភ​

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ ៖​លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នក​នាំ​ពាក្យ​ក្រសួងសុ​ខាភិបាល​ បាន​មាន​ប្រសាសន៍ថា​ បើទោះ​បីជាពិភពលោក​កំពុង​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូវីដ១៩​ សូម​ធុរជន​អាមេរិក​ដែលកំពុង​វិនិយោគ​នៅកម្ពុជា​ កុំ​មាន​ការ​ព្រួយ​បារម្ភ​។