ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ |
1,214
ភ្នំពេញ៖ យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា បានឲ្យដឹងថា ការចូលរួមរបស់ស្ថាប័នព័ត៌មាន គឺពិតជាមានសារសំខាន់ណាស់ ដើម្បីបន្សាបដំណឹងក្លែងក្លាយលើបញ្ហាកូវីដ១៩ ដែលបង្កើតដោយក្រុមបក្សប្រឆាំង និងក្រុមឱកាសនិយមមួយចំនួន។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ |
342
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន ០៨។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ |
351
ភ្នំពេញ៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានសម្រេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខណ្ឌ័ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញ ទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ |
581
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែល នឹង ប្រព្រឹត្ត ទៅនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ |
246
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីជូនព័ត៌មានមួយស្ដីពីស្ថានភាពនៃជំងឺកូវីដ១៩ ដោយបានបញ្ជាក់ថា មានករណីជាសះស្បើយចំនួន ១៧នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ១៥នាក់ ឯ ០២នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា និងមិនមានករណីឆ្លងថ្មីទេ សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ |
356
បាត់ដំបង៖ គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ សម្រេចយល់ព្រមឲ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្មក្នុងផ្សាររុងក្លឿឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលជាច្រើនខែដោយសារបញ្ហាកូវីដ១៩នោះ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ |
511
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបើកបររថយន្តជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ |
754
ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្រីលោកធម្មិករាជ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអគារ ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា នៅក្នុងវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ |
713
ភ្នំពេញ៖ អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។