គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ក្រសួងសុខាភិបាល រកឃើញអ្នក​ឆ្លងកូវីដ១៩ថ្មីចំនួន​ ៧៣នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១៧នាក់

    ក្រសួងសុខាភិបាល រកឃើញអ្នក​ឆ្លងកូវីដ១៩ថ្មីចំនួន​ ៧៣នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១៧នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ៧៣នាក់ ក្នុងនោះ ៧១នាក់ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ចំនួន ១៧នាក់ សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២១​ ។

    រាជរដ្ឋាភិបាល​ ចេញសារាចរណែនាំ ស្ដីពីការឈប់សម្រាក និងវិធានការបង្ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងកំឡុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរ

    រាជរដ្ឋាភិបាល​ ចេញសារាចរណែនាំ ស្ដីពីការឈប់សម្រាក និងវិធានការបង្ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងកំឡុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ ចេញសារាចរណែនាំ ស្ដីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ​ ដោយសម្រេច​អនុញ្ញាត​ឲ្យ​មន្ត្រី បុគ្គលិក នៃ​ស្ថាប័ន​រដ្ឋទាំងអស់​ឈប់​សម្រាក​រយៈ​ពេល​ ៣ថ្ងៃ គឺចាប់ពីថ្ងៃទី​១៤ ដល់ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​។

    ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសកែតម្រូវពីចំនួន​អ្នក​ឆ្លងជំងឺកូវីដថ្មី​មកត្រឹម ៤៨នាក់​ ខណៈអ្នកជាសះស្បើយនៅ ១៥នាក់ដដែល

    ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសកែតម្រូវពីចំនួន​អ្នក​ឆ្លងជំងឺកូវីដថ្មី​មកត្រឹម ៤៨នាក់​ ខណៈអ្នកជាសះស្បើយនៅ ១៥នាក់ដដែល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី​២១ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា ​បាន​​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយធ្វើការកែតម្រូវ​នូវចំនួន​អ្នក​ឆ្លង​ជំងឺកូវីដ១៩ មកនៅ ៤៨​នាក់ ក្នុងនោះ ៤៧នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០១នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា និង​អ្នកជាសះស្បើយ​នៅចំនួន ១៥នាក់ដដែល​ សម្រាប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១​ ។

    សម្ដេចពញាចក្រី ហេង សំរិន​ ចូលរួម​រំលែកមរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ១៩

    សម្ដេចពញាចក្រី ហេង សំរិន​ ចូលរួម​រំលែកមរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកសម្ដេចពញាចក្រី ហេង​ សំរិន​ ប្រធានរដ្ឋសភា និង​សម្ដេច​ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារ​ពលរដ្ឋ​ដែលបាត់បង់ជីវិត​ដោយសារជំងឺកូវីដ១៩ ខណៈមានពលរដ្ឋ ៣នាក់​បានស្លាប់ និង​អត្រាឆ្លង​បាន​កើនឡើង​ជាលំដាប់ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមាន​បាន​រកឃើញ​នៅលើ​មនុស្ស​គ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេង​នោះឡើយ​។

    ក្រសួងបរិស្ថាន៖ កម្ពុជា ​ជាប្រទេស​ដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្ដាប្រទេសនៅអាស៊ី និង​ទទួលការកោតសរសើរ​ពីស្ថាប័ននានាលើពិភពលោក

    ក្រសួងបរិស្ថាន៖ កម្ពុជា ​ជាប្រទេស​ដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្ដាប្រទេសនៅអាស៊ី និង​ទទួលការកោតសរសើរ​ពីស្ថាប័ននានាលើពិភពលោក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្នុងឱកាសនៃការអបអរសាទរទិវាព្រៃឈើអន្តរជាតិ ២១ មីនា ក្រោម​​ប្រធាន​បទ​«ស្តារ​ព្រៃឈើ​ឡើងវិញ» ក្រសួងបរិស្ថានបានបង្ហាញថា​ កម្ពុជា​ជាប្រទេស​ដែលមានផ្ទៃដីអភិរក្សធំ ក្នុង​បណ្ដាប្រទេសនៅអាស៊ី និង​ទទួលបាន​ការកោតសរសើរ​ពីស្ថាប័ននានាលើពិភពលោក​។

    ក្រសួងអប់រំ សម្រេចផ្អាកដំណើរការ​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​ និង​ឯកជន​គ្រប់កម្រិតនៅទូទាំងប្រទេស​

    ក្រសួងអប់រំ សម្រេចផ្អាកដំណើរការ​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​ និង​ឯកជន​គ្រប់កម្រិតនៅទូទាំងប្រទេស​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្រសួងអប់រំ យុវជន និង​កីឡា សម្រេច​ផ្អាក​ដំណើរ​កា​រគ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​ និង​ឯកជន​គ្រប់​កម្រិត នៅ​ទូទាំង​ប្រទេស​ចាប់​ពីថ្ងៃជូន​ដំណឹង​នេះ​តទៅ​។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន រៀនតាមប្រព័ន្ធអេឡិចត្រូនិក។  

    សារពិសេសរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើជូនជនរួមជាតិ​ពាក់ព័ន្ធនឹងការរៀបចំ និងផ្តល់វ៉ាក់សាំងដល់បងប្អូនប្រជាពលរដ្ឋ

    សារពិសេសរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើជូនជនរួមជាតិ​ពាក់ព័ន្ធនឹងការរៀបចំ និងផ្តល់វ៉ាក់សាំងដល់បងប្អូនប្រជាពលរដ្ឋ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធនឹងការរៀបចំ និងផ្តល់វ៉ាក់សាំងដល់បងប្អូនប្រជាពលរដ្ឋ។ សូមស្ដាប់សាររបស់សម្ដេចតេជោ​ ខាងក្រោមនេះ៖

    រាជរដ្ឋាភិបាលកម្ពុជា ទទួល​ជំនួយ​ថវិកា​ចំនួន​ ១០ម៉ឺនដុល្លារ​ពីរាជរដ្ឋាភិបាល​ថៃ

    រាជរដ្ឋាភិបាលកម្ពុជា ទទួល​ជំនួយ​ថវិកា​ចំនួន​ ១០ម៉ឺនដុល្លារ​ពីរាជរដ្ឋាភិបាល​ថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ រាជរដ្ឋាភិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ទទួលបានជំនួយសប្បុរសធម៌ចំនួន ១០ម៉ឺនដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលថៃ។ នេះបើយោងតាមសេចក្តី​ប្រកាសព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ដដែលនេះ បន្ទាប់ពីបាន​អញ្ជើញ​ពិនិត្យ​មើល​ដំណើរ​ការ​ជួស​ជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​បន្ត​ដំណើរ​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មន្ទីរ​ពេទ្យ​នគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែល​គ្រោង​នឹង​យក​មន្ទីរ​ពេទ្យ​នេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ​នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរមកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។ ដំណើរការជួសជុលកែលម្អរនេះគ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។