គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
រាជរដ្ឋាភិបាល​កម្ពុជា បានបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជិត ៨០លាន​ដុល្លារ ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​

រាជរដ្ឋាភិបាល​កម្ពុជា បានបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជិត ៨០លាន​ដុល្លារ ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​ជាង​ ៧៨ ​លាន​ដុល្លារ​អាមេរិក​ ជូ​ន​គ្រួសារ​ក្រីក្រ និង​ងាយ​រ​ងគ្រោះ ហើយ​​រាជ​រដ្ឋាភិបាល​នៅ​បន្ដ​ពិនិត្យ ​និង​តាមដាន​ នូវ​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូវីដ​-១៩​ នេះ មក​លើ​ជីវភាព​រស់​នៅ ​ដោយ​ត្រៀម​លក្ខណៈ​ ដើម្បី​បន្ត​អនុវត្តកម្ម​វិធី​ជំនួយ​សង្គម​ ដើម្បី​រក្សា​លំ​នឹង​សង្គម​-សេដ្ឋកិច្ច​ ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ គ្រោង​​ទៅចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅវត្ត​វាំងចាស់

សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ គ្រោង​​ទៅចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅវត្ត​វាំងចាស់

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានីហ៊ុន​ សែន​ គ្រោង​នឹង​ទៅចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌធំ នៅ​វត្ត​វាំងចាស់ ខេត្ត​កំពង់ស្ពឺ​។ នេះបើយោងតាម​ហ្វេសប៊ុក​ផ្លូវ​របស់​សម្ដេចតេជោ​បាន​បង្ហោះ​នៅថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០នេះ​។​

លោកជំទាវ ឱ វណ្ណឌីន៖ ព្រះសង្ឃដែលអាពាធស្ទើរតែទាំងអស់ បានជាសះស្បើយហើយ

លោកជំទាវ ឱ វណ្ណឌីន៖ ព្រះសង្ឃដែលអាពាធស្ទើរតែទាំងអស់ បានជាសះស្បើយហើយ

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន  រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា ព្រះសង្ឃអាពាធរោគកន្លងមកពេលថ្មីៗនេះចំនួនប្រមាណជាង ១២០អង្គ ដែលឆ្លងជំងឺផ្ដាសាយធំ ត្រូវបានព្យាបាលជាសះស្បើយស្ទើរតែទាំងអស់ហើយ នៅសល់ចំនួនតិចតួចប៉ុណ្ណោះ ដែលនៅបន្តការព្យាបាល តែស្ថានភាពក៏បានធូរស្រាលហើយដែរ។

«នយោបាយចំណេញ-ចំណេញ» ខុសពី នយោបាយ«ឈ្នះ-ឈ្នះ»!

«នយោបាយចំណេញ-ចំណេញ» ខុសពី នយោបាយ«ឈ្នះ-ឈ្នះ»!

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |

បន្ថែមពីលើនយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹក ហោចស្រមោចស៊ីត្រី» ក្រុម ប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី បាននិងកំពុងបន្តប្រើប្រាស់នយោបាយ «ចំណេញ ចំណេញ»ដោយឥតមានកែប្រែសូម្បីតែបន្តិចណាឡើយ ។ ដូចម្តេចដែលហៅថា នយោបាយ «ចំណេញ ចំណេញ»?

CAMSOC បន្ត​កិច្ច​ប្រជុំ​ពិភាក្សា​ប្រចាំសប្ដាហ៍​លើរបៀប​វារៈ​សំខាន់​ៗចំនួន​២

CAMSOC បន្ត​កិច្ច​ប្រជុំ​ពិភាក្សា​ប្រចាំសប្ដាហ៍​លើរបៀប​វារៈ​សំខាន់​ៗចំនួន​២

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម​បណ្ឌិត ​ថោង ​ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និ​ង​​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍ ​គណៈក​ម្មាធិការ​ជាតិរៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ​(SEA Games) លើក​ទី​៣២ ​ឆ្នាំ២០២៣ ​ហៅកា​ត់ ​CAMSOC និង​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ​អញ្ជើញ​ចូលរួម​​​កិច្ច​ប្រជុំ​ពិភាក្សា ​ប្រចាំ​សប្តាហ៍លើ​របៀប​វារៈ​សំខាន់​ៗ​ចំនួន​ពីរ ។

ទិវា​អូហ្សូន​ពិភពលោក​ឆ្នាំនេះ​ ប្រារព្ធឡើង ក្រោម​ប្រធាន​បទ »អូហ្សូន​សម្រាប់​ជីវិត​៖ ៣៥ឆ្នាំ​នៃ​កិច្ច​ការពារស្រទាប់អូហ្សូន​»

ទិវា​អូហ្សូន​ពិភពលោក​ឆ្នាំនេះ​ ប្រារព្ធឡើង ក្រោម​ប្រធាន​បទ »អូហ្សូន​សម្រាប់​ជីវិត​៖ ៣៥ឆ្នាំ​នៃ​កិច្ច​ការពារស្រទាប់អូហ្សូន​»

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ​៖ យោងតាម​សារលិខិត​របស់​ក្រសួង​បរិស្ថាន​ដែល​ទទួលបាន​នៅថ្ងៃទី​១៥កញ្ញានេះ បាន​ឲ្យដឹង​ថា​ លេខាធិការដ្ឋាន​អូហ្សូន​ នៃអង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាតិ​ជាតិ​​កំណត់​យកថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​ ប្រារព្ធ​ទិវា​អូហ្សូន​ពិភពលោក​ ក្រោម​ប្រធាន​បទ​»អូហ្សូន​សម្រាប់​ជីវិត​៖ ៣៥ឆ្នាំ​នៃ​កិច្ច​ការពារស្រទាប់អូហ្សូន​» ។

កម្ពុជា-ឥណ្ឌា ពិភាក្សា​គ្នា​ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា

កម្ពុជា-ឥណ្ឌា ពិភាក្សា​គ្នា​ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ ឯកឧត្ដម​ ឧបនាយក​រដ្ឋ​មន្ត្រី ​ប្រាក់​ សុខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ស្រី ​Manika Jain ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បានពិភាក្សា​គ្នា​ដោយ​គិត​គូរ​ឲ្យ​មាន​ការ​ហោះ​ហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​ ដើម្បី​ឲ្យ​ទំហំ​ទេសចរណ៍​រវា​​ង​ប្រទេសទាំង​ពីរ​កាន់​តែ​កើន​ឡើង​ថែម​ទៀត​។ ការ​ពិភាក្សា​គ្នា​នេះ​ បាន​ធ្វើ​ឡើង​នៅពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទីស្តីការ​ក្រសួង​។

សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ និង​ក្រុមគ្រួសារ​ អញ្ជើញចូលរួម​ពិធី​កាន់​បិណ្ឌ​ទី១៣​ នៅ​វត្ត​បុទុម​វត្តី

សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ និង​ក្រុមគ្រួសារ​ អញ្ជើញចូលរួម​ពិធី​កាន់​បិណ្ឌ​ទី១៣​ នៅ​វត្ត​បុទុម​វត្តី

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុនសែន ​និង​ក្រុមគ្រួសារ​ ព្រម​ទាំង​មន្ត្រី​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល,​ សមាជិក សមាជិកាកាក​បាទ​ក្រហម​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា ​ឆ្នាំ​២០២០​ បាន​នាំ​ចង្ហាន់​ជា​ច្រើន​មុខ​ អញ្ជើញ​ចូល​រួម​ពិធី​កាន់​បិណ្ឌ​ទី​១៣​ នៅវត្ត​បុទុម​វត្តី​ រាជ​វរា​រាម​ ស្ថិត​នៅក្នុង​សង្កាត់​ចតុមុខ ​ខណ្ឌ​ដូនពេញ ​រាជ​ធានី​ភ្នំពេញ​។

សេចក្ដីជូនដំណឹង​ស្ដីពី​​ការប្រើប្រួលអាកាសធាតុ​នៅកម្ពុជា​ ដែលអាចកើតមាន​នៅថ្ងៃ​ទី១៦​ ដល់​២២ កញ្ញា

សេចក្ដីជូនដំណឹង​ស្ដីពី​​ការប្រើប្រួលអាកាសធាតុ​នៅកម្ពុជា​ ដែលអាចកើតមាន​នៅថ្ងៃ​ទី១៦​ ដល់​២២ កញ្ញា

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |

បន្ទាប់​ពីបាន​តាមដាន​ការប្រែប្រួសជាបន្តបន្ទាប់នៃស្ថានភាព​អាកាសធាតុ​ សង្កេតឃើញថា​ ខ្យល់មូសុងនិរតី​បង្កើន​ល្បឿន​បក់​លើ​ប្រទេស​កម្ពុជា​។ សម្ពាធ​ទាប​សកម្ម​នៅលើសមុទ្រ​ប៉ាស៊ីហ្វិក​ និង​វិវត្ត​ខ្លួន​ជាបន្តបន្ទាប់​ទៅជា​វិសម្ពាធ​ទាប​រួច​នឹង​ទៅជា​កូន​ព្យុះ​ដែលឆ្លង​កាត់​ប្រទេស​ហ្វីលីពីន។ នៅថ្ងៃទី​១៦​កញ្ញា ព្យុះនេះ​នឹង​បន្ត​ដំណើរ​ចូលទៅក្នុង​ឈូង​សមុទ្រ​តុងកឹង​ រួច​ចូល​ប្រទេស​វៀតណាម​ភាគកណ្ដាល​ កៀក​ព្រំប្រទល់​ភាគខាងជើង​។ នេះបើយោងតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ និងឧតុនិយម​ ចេញផ្សាយ​នៅថ្ងៃទី​១៥កញ្ញានេះ។ ក្នុងសេចក្ដីប្រកាសដែរនេះបាន​ឲ្យដឹង​ទៀតថា​ ស្ថានភាព​បែបនេះបាន​ធ្វើ​ឲ្យ​៖ ១. បណ្ដាខេត្ត​នៅតំបន់​វាល​ទំនាប​កណ្ដាល​មានសីតុណ្ហភាព​ (អប្បបរមាពី ២៤-២៦oC, អតិបរមមា​ពី ៣០-៣៣ oC) នៅថ្ងៃទី​១៦ដល់១៨ ខែកញ្ញា នឹង​​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុងកម្រិត​បរិមាណ​​ពីតិច​ទៅ​បង្គួរ បន្ទាប់​ពីនោះ​ ភ្លៀង​នឹង​បង្កើន​ការ​ធ្លាក់​រាយប៉ាយ​ ក្នុង​កម្រិត​បរិមាណ​ពីបង្គួរ​ទៅច្រើន​។ ២. បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​​ និង​ខ្ពង់រាបឦសាន មានសីតុណ្ហភាព​ (អប្បបរមាពី ២៤-២៦oC, អតិបរមមា​ពី ២៨-៣០ oC) នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពីតិច​ទៅបង្គួរ។ ៣. បណ្ដាខេត្ត​នៅតំបន់​មាត់សមុទ្រ មានសីតុណ្ហភាព​ (អប្បបរមាពី ២៥-២៧oC, អតិបរមមា​ពី ២៨-៣០ oC) នឹងអាច​មានភ្លៀង​ធ្លាក់​ពីមធ្យម​ទៅច្រើន​។ ក្រសួង​ធនធានទឹក​ និងឧតុនិយម បាន​អំពាវនាវ​ផងដែរ​ចំពោះ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះ​បាតុភូត​ធម្មជាតិ​ដែលអាចកើត​មាន​ ដូចជា​៖ តំបន់​ជាប់ផ្លូវទឹក​ និង​ជួរភ្នំ ដែលអាច​មាន​​ជំនន់​ទឹក​ភ្លៀង​ ,​អ្នកដំណើរ​ […]

ឧត្ដមសេនីយឯក ហ៊ុន ម៉ាណែត៖ កំណែទម្រង់មួយដែលអាចជោគជ័យ គឺផ្អែកលើកត្តាសំខាន់ៗ ៤

ឧត្ដមសេនីយឯក ហ៊ុន ម៉ាណែត៖ កំណែទម្រង់មួយដែលអាចជោគជ័យ គឺផ្អែកលើកត្តាសំខាន់ៗ ៤

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបានសរសេរសារលើហ្វេសហ៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្ដម ដែលបានបញ្ជាក់ថា គ្មានការធ្វើកំណែទម្រង់ណាមួយងាយស្រួលនោះទេ ប៉ុន្តែកំណែទម្រង់មួយអាចជោគជ័យគឺផ្អែកទៅលើកត្តាសំខាន់ៗ ៤ ។