គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
គណៈ​កម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ដាក់ចេញវិធានការ​សំខាន់​ៗ ​៩ចំណុច​ ទប់ស្កាត់​បញ្ហាប្រឈម​ ក្នុង​អំឡុង​បុណ្យភ្ជុំ​បិណ្ឌ

គណៈ​កម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ដាក់ចេញវិធានការ​សំខាន់​ៗ ​៩ចំណុច​ ទប់ស្កាត់​បញ្ហាប្រឈម​ ក្នុង​អំឡុង​បុណ្យភ្ជុំ​បិណ្ឌ

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ ​ ​យោងតាម​សេចក្ដីអំពាវនាវគណៈ​កម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ចេញផ្សាយថ្ងៃទី​១៥កញ្ញានេះ​​ ​ បាន​ឲ្យដឹង​ថា​ គណៈ​កម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ដាក់ចេញ​នូវ​វិធានការ​សំខាន់​ៗ ៩ចំណុច​ ដើម្បី​ការ​បង្ការ​ ទប់ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ក្នុងឱកាស​ពិធីបុណ្យ​កាន់​បិណ្ឌ​ ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ​។

ក្រសួង​សេដ្ឋកិច្ច​ ​ចេញ​សារាចរ​ណែនាំ ​ស្ដីពី​ការ​ពន្យារ​ពេល ​ការ​អនុវត្ដ​ ​ការ​ពិន័យ​អន្ដរការណ៍​ ចំពោះ​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់ ​ស្ដីពី​គណនេយ្យ ​និង​សវនកម្ម

ក្រសួង​សេដ្ឋកិច្ច​ ​ចេញ​សារាចរ​ណែនាំ ​ស្ដីពី​ការ​ពន្យារ​ពេល ​ការ​អនុវត្ដ​ ​ការ​ពិន័យ​អន្ដរការណ៍​ ចំពោះ​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់ ​ស្ដីពី​គណនេយ្យ ​និង​សវនកម្ម

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ បាន​ចេញ​សារាចរ​ណែនាំ ​ស្ដីពី​ការ​ពន្យារ​ពេល ​ការ​អនុវត្ដ​ ​ការ​ពិន័យ​អន្ដរការណ៍​ ចំពោះ​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់ ​ស្ដីពី​គណនេយ្យ ​និង​សវនកម្ម។​ នេះ​បើ​យោង​តាម​សារាចរ​ណែនាំ របស់​ក្រសួងសេដ្ឋកិច្ច​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ​ឆ្នាំ​២០២០​កន្លងទៅ​។

ក្រសួង​សុខាភិបាល​អំពាវនាវ​សារជាថ្មី ដល់​ព្រះសង្ឃ និងពលរដ្ឋគ្រប់​ស្រទាប់​វណ្ណៈ​ ឲ្យពង្រឹង​វិធាន​​ការ​អនាម័យ​ តាមការ​​ណែនាំ​របស់ក្រសួង​

ក្រសួង​សុខាភិបាល​អំពាវនាវ​សារជាថ្មី ដល់​ព្រះសង្ឃ និងពលរដ្ឋគ្រប់​ស្រទាប់​វណ្ណៈ​ ឲ្យពង្រឹង​វិធាន​​ការ​អនាម័យ​ តាមការ​​ណែនាំ​របស់ក្រសួង​

ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ ដោយតាម​​ស្ថានភាព​នៃ​ការ​ចម្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ​ ដែលតែ​​ងតែកើតមាន​នៅ​តាម​ទីវត្ត​អារ៉ាម ក្រសួង​សុខាភិបាល បាន​ធ្វើ​ការអំពាវនាវ​សារជាថ្មី​ និង​ក្រើន​រំលឹក​ប្រគេន​ដល់​ព្រះសង្ឃ​ ​គណៈ​កម្មការ​វត្ត​ និង​ប្រជាពលរដ្ឋ​ទាំង​អស់​ ពិសេស​ក្នុង​អំឡុង​ពេល​កាន់​បិណ្ឌ ​និង​បុណ្យភ្ជុំ​បិណ្ឌ​នេះ ត្រូវ​យកចិត្ត​ទុកដាក់​ពង្រឹង​វិធាន​ការ​អនាម័យ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​​ ដើម្បី​ការពារ​ព្រះកាយ​ ការ​ពារខ្លួន​​លោក​អ្នក និង​ក្រុម​គ្រួសារ​ពី​ការចម្លង​វីរុស​កូវីដ​១៩​ ការចម្លង​គ្រុន​ផ្ដាសាយ​ធំ  និង​ការ​ចម្លង​ជំងឺ​ផ្សេង​ៗ​ទៀត​៕ សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាល​៖

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រៀបចំសន្និសីទសារព័ត៌មានស្ដីពីការចុះបង្រាប និងរឹបអូសផលិតផលក្លែងក្លាយ និងខុសច្បាប់ ជាង៥០០តោន

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រៀបចំសន្និសីទសារព័ត៌មានស្ដីពីការចុះបង្រាប និងរឹបអូសផលិតផលក្លែងក្លាយ និងខុសច្បាប់ ជាង៥០០តោន

ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០​ |

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ ដែលបង្កគ្រោះថ្នាក់​ មាន​ហានិភ័យ​ខ្ពស់​ដល់សុខភាព និង​សុវត្ថិភាពសង្គម​​ រៀបចំសន្និសីទ​សារព័ត៌មាន​ស្ដីពី​ការចុះ​បង្រាប​ និង​រឹបអូស​ផលិតផល​ក្លែងក្លាយ​​ និង​ខុសច្បាប់​ ជាង​៥០០តោន​ នៅថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​។ សូមអានសេចក្ដីប្រកាស​ព័ត៌មាន​៖

ក្រសួងសុខាភិបាល​៖ ស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនោះវិវត្តទៅរកភាពល្អប្រសើរ ដោយការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ

ក្រសួងសុខាភិបាល​៖ ស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនោះវិវត្តទៅរកភាពល្អប្រសើរ ដោយការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ

ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០​ |

បាត់ដំបង​៖ នៅថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ នេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ស្ថានភាព​សុខភាព​ព្រះ​សង្ឃ​ដែល​ឈឺនៅ​ខេត្ត​បាត់​ដំបង​នោះ​ មាន​ការ​វិវត្ត​ទៅរក​ភាព​ល្អប្រសើរ​ហើយ​ ដោយ​ការ​សន្និដ្ឋាន​បឋម​ពីក្រុម​គ្រូពេទ្យ​ គឺសង្ស័យ​គ្រុន​ផ្ដាសាយ​ធំ។

ក្រសួងអប់រំ​ បើកទទួល​សារជូន​ពរ លោក​គ្រូ អ្នក​គ្រូ ក្នុងទិវា​គ្រូ​បង្រៀន

ក្រសួងអប់រំ​ បើកទទួល​សារជូន​ពរ លោក​គ្រូ អ្នក​គ្រូ ក្នុងទិវា​គ្រូ​បង្រៀន

ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០​ |

ក្រសួងអប់រំ យុវជន និង​កីឡា​ ឲ្យដឹងថា​ ក្រសួង​នឹង​បើកទទួល​សារ ជាអត្ថបទ វីដេអូ រូបភាប អត្ថបទចម្រៀង​ កំណាព្យ ឬរឿង​និទាន​ ជូន​លោកគ្រូ-អ្នក​គ្រូ សាស្ត្រាចារ្យ​ ក្នុងទិវា​គ្រូ​បង្រៀន​ពិភពលោក​ ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​ ខាងមុខនេះ។

​ស្វែងយល់ពី ពិធីបុណ្យភ្ជុំ​បិណ្ឌ​

​ស្វែងយល់ពី ពិធីបុណ្យភ្ជុំ​បិណ្ឌ​

ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០​ |

បុណ្យ​ភ្ជុំ​បិណ្ឌ ​ជា​ពិធី​បុណ្យ​មួយ​ ក្នុង​ចំណោម​ពិធី​បុណ្យ​ធំ​ៗ​ដទៃ​ទៀត​ ចំពោះ​អ្នក​កាន់​​ព្រះពុទ្ធ​សាសនា ដែលប្រារព្ធ​ធ្វើឡើង​រយៈ​ពេល ១៥ថ្ងៃ​ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ដែលយើងហៅថា​បិណ្ឌ១, បិណ្ឌ២ … និង​ថៃ្ង​បញ្ចប់ គឺជាថៃ្ង “ភ្ជុំបិណ្ឌ”។

ឯកឧត្ដម​ ឌី វិជ្ជា​ នាំអំណោយ​ចែក​ជូន​បងប្អូន​រើស​អេត​ចាយ​ ៣៨៤គ្រួសារ

ឯកឧត្ដម​ ឌី វិជ្ជា​ នាំអំណោយ​ចែក​ជូន​បងប្អូន​រើស​អេត​ចាយ​ ៣៨៤គ្រួសារ

ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ ​ឯកឧត្ដម ​ឌី វិជ្ជា​ បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ សំណេះ​សំណាល​ព្រម​ទាំង​បាន​នាំ​យក​អំណោយ​ដ៏ថ្លៃ​ថ្លា​របស់​សម្ដេច​តេជោ ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្តល់​ជូន​ដល់​បង​ប្អូន​រើស​អេត​ចាយ​ចំនួន​៣៩៤​ គ្រួសារ​ ក្នុង​ទី​លាន​ចាក់​សំរាម​ក្នុង​ខណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ​។

សម្តេចពញាចក្រី ហេង សំរិន និង​សម្តេច​ធម្មវិសុទ្ឋ​វង្សា​ សៅ ​ទីហេង ​សំរិន​ អញ្ជើញ​កាន់​បិណ្ឌ​ នៅវត្ត​គីរី​សុវណ្ណរាម​ ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ​

សម្តេចពញាចក្រី ហេង សំរិន និង​សម្តេច​ធម្មវិសុទ្ឋ​វង្សា​ សៅ ​ទីហេង ​សំរិន​ អញ្ជើញ​កាន់​បិណ្ឌ​ នៅវត្ត​គីរី​សុវណ្ណរាម​ ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ​

ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០​ |

ត្បូង​ឃ្មុំ​៖ នៅថ្ងៃទី​១៣​ ​កញ្ញា​នេះ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ និង​សម្តេច​ធម្ម​វិសុទ្ឋ​វង្សា​ សៅ ​ទី​​ហេង សំរិន ក្រុមគ្រួសារ​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ​បាន​អញ្ជើញ​ទៅ​កាន់​បិណ្ឌ​ទី១១​ នៅ​វត្ត​គីរី​សុវណ្ណរាម​​ ស្ថិត​នៅ​ខេត្ត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។​

ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ ថ្មី​ម្នាក់ លើជនជាតិ​អស់គ្លេស​

ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ ថ្មី​ម្នាក់ លើជនជាតិ​អស់គ្លេស​

ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​ទី​១៣​ ខែកញ្ញា ឆ្នាំ២០២០ ​ក្រសួងសុខាភិបាល​ប្រកាសថា ​​រកឃើញ​ករណីអ្នក​ឆ្លង​​ជំងឺ​កូវីដ​១៩ ១នាក់ ​ជាជនជាតិ​អង់គ្លេស អាយុ​៥៤ឆ្នាំ​​។