គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៤ នាក់ និងជាសះស្បើយ ០៧ នាក់

    ព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៤ នាក់ និងជាសះស្បើយ ០៧ នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ​២០២១​ បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ២៤នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ ០៧នាក់។

    សម្ដេចតេជោចេញបទបញ្ជាអោយ ការធ្វើចត្តាឡីស័កពលករមកពីថៃនៅតាមព្រំដែនផ្ទេរទៅបន្តធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានរៀងៗខ្លួនវិញ

    សម្ដេចតេជោចេញបទបញ្ជាអោយ ការធ្វើចត្តាឡីស័កពលករមកពីថៃនៅតាមព្រំដែនផ្ទេរទៅបន្តធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានរៀងៗខ្លួនវិញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅថ្ងៃទី៧មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសអគ្គបញ្ជាការកងទ័ព កងទ័ពជើងគោកឬកងនគរបាលជាតិរៀបចំចាត់ចែង ដឹកបញ្ជូនពលករដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែននិងអ្នកដែលទើបចូលមកថ្មីៗត្រូវពិនិត្យនិងចាត់ចែងដឹកជញ្ជូនពួកគាត់អោយទៅបន្តធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានភូមិឃុំរបស់ពួកគាត់រៀងៗខ្លួនវិញ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់​ការ​បង្កើន​សមាមាត្រ​ស្ត្រី​ ក្នុងស្ថាប័ន​សាធារណៈ​

    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់​ការ​បង្កើន​សមាមាត្រ​ស្ត្រី​ ក្នុងស្ថាប័ន​សាធារណៈ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្នុងសារលិខិតអបអរសាទរខួបទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ សម្ដេច​តេជោ​​ ហ៊ុន​ សែន​​ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា​ រាជរដ្ឋាភិបាល​បាន​​យក​ចិត្ត​ទុក​ដាក់​​​ក្នុងការ​បង្កើន​សមាមាត្រ​ស្ត្រី​ក្នុងស្ថាប័នសាធារណៈ ដើម្បី​ឲ្យស្ត្រី​បាន​ចូល​រួម​កាន់​តែ​ច្រើន​ឡើង​ក្នុងការដឹកនាំ និង​ធ្វើ​សេចក្ដីសម្រេចទាំងនៅថ្នាក់ជាតិ​ និង​ថ្នាក់ក្រោមជាតិ​។

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ៖ ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេសធ្វើឱ្យមានការយល់ច្រឡំ ពីត្រូវទៅជាខុស

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ៖ ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេសធ្វើឱ្យមានការយល់ច្រឡំ ពីត្រូវទៅជាខុស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន៤រូប កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ក្នុងស្រុកនិងការជំនុំជម្រះក្តីនៅកម្ពុជា។ ទស្សនៈផ្ទាល់ខ្លួនរបស់ពួកគាត់ដែលផ្ទុយសំដីខ្លួនឯង ជ្រើសតែមួយជ្រុង និងធ្វើនយោបាយូបនីយកម្ម ព្រមទាំងមិនយកចិត្តទុកដាក់លើការពិតជាក់ស្តែង បានធ្វើឱ្យសាធារណជន មានការយល់ច្រឡំពីត្រូវទៅជាខុស។

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ២១ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ និង​មាន​អ្នកជាសះស្បើយ ០២នាក់​

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ២១ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ និង​មាន​អ្នកជាសះស្បើយ ០២នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ​២០២១​ បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ២១នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ ០២នាក់។

    សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ករណីសំណុំរឿង ៩ វិច្ឆិកា

    សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ករណីសំណុំរឿង ៩ វិច្ឆិកា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១​ |

    សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ករណីសំណុំរឿង ៩ វិច្ឆិកា

    យើងរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈ វិធានការ៖ ៣ការពារ ៣កុំ និង ២ចូលរួម

    យើងរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈ វិធានការ៖ ៣ការពារ ៣កុំ និង ២ចូលរួម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១​ |

    នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា « យើងរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈ វិធានការ៖ ៣ការពារ ៣កុំ និង ២ចូលរួម»។

    អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២៣នាក់ទៀតហើយ មានវិជ្ជមានវីរុសកូវីដ១៩

    អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២៣នាក់ទៀតហើយ មានវិជ្ជមានវីរុសកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ​២០២១​ បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ២៣នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ ០៥នាក់។

    សម្ដេចពញាចក្រី ហេង សំរិន ​អំពាវនាវដល់ពលរដ្ឋបន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ទោះបីជាបានចាក់វ៉ាក់សំាងហើយក្តី

    សម្ដេចពញាចក្រី ហេង សំរិន ​អំពាវនាវដល់ពលរដ្ឋបន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ទោះបីជាបានចាក់វ៉ាក់សំាងហើយក្តី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នៅព្រឹកថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ​២០២១ សម្ដេចពញាចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ទោះបីជាបានចាក់វ៉ាក់សំាងហើយក្តី ខណៈជំងឺកូវីដ-១៩ ហាក់នៅតែបន្តគំរាមកំហែងពិភពលោកនៅឡើយ​។

    រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

    រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។