គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបដិសេធការសន្និដ្ឋានខុសឆ្គងរបស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបដិសេធការសន្និដ្ឋានខុសឆ្គងរបស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បាន​បដិសេធ​ទាំង​ស្រុង​នូវ​ការ​សន្និដ្ឋាន​ខុស​ឆ្គង​ និង​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​របស់​លោក​ស្រី Ravina Shamdasani អ្នក​នាំ​ពាក្យ​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ពាក់ព័ន្ធ​នឹងការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ ដែល​សំដៅ​ការពារ​ពលរដ្ឋ​គោរព​ច្បាប់​ និង​ធានា​សន្តិភាព​ សណ្តាប់​ធ្នាប់​សង្គម​ និង​សុខភាព​សាធារណៈ​ សម្រាប់​មនុ​ស្ស​គ្រប់​រូប​។ នេះ​បើយោ​ងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍ ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១១​ ខែក​ញ្ញា ​ឆ្នាំ​២០២០​។

    Cambodia Angkor Air ​បើក​ការហោះហើរ​ក្នុង​តម្លៃពិសេស​ភ្នំពេញ-សៀមរាប ក្នុងឱកាសបុណ្យភ្ជុំ​បិណ្ឌ

    Cambodia Angkor Air ​បើក​ការហោះហើរ​ក្នុង​តម្លៃពិសេស​ភ្នំពេញ-សៀមរាប ក្នុងឱកាសបុណ្យភ្ជុំ​បិណ្ឌ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០​ |

    ក្នុងឱកាស​បុណ្យភ្ជុំ​បិណ្ឌ​ខាងមុខនេះ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ Cambodia Angkor Air នឹង​បើកការហោះហើរ​របស់ខ្លួន​ពីរាជធានីភ្នំពេញ ទៅ​ខេត្តសៀមរាប ដោយ​ផ្ដល់នូវ​តម្លៃ​ពិសេសជូន​ទៀត​ផង​។ នេះបើតាមប្រព័ត៌មាននៃ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរស៊ីវិល​ បាន​ឲ្យដឹង​នៅថ្ងៃនេះ។

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​ សែន​ ផ្ដល់ផ្ទះ​ឈើ៥ខ្ន​ង ដល់គ្រួសារ​ខ្វះខាត​ និង​ស្ត្រីមេម៉ាយ​ នៅឃុំកកោះ

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​ សែន​ ផ្ដល់ផ្ទះ​ឈើ៥ខ្ន​ង ដល់គ្រួសារ​ខ្វះខាត​ និង​ស្ត្រីមេម៉ាយ​ នៅឃុំកកោះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០​ |

    ផ្ទះ​ឈើ​ចំនួន​៥​ខ្នង​ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា ត្រូវ​បាន​ប្រកាស​សាងសង់​ផ្ដល់​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ខ្វះខាត​និង​ស្ត្រី​មេម៉ាយ​​៥​គ្រួសារ ​រស់នៅ​ឃុំ​កកោះ ក្នុងស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។

    ជំនឿទុកចិត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ គឺជាកត្តាគ្រឹះធានាជោគជ័យរបស់រាជរដ្ឋាភិបាលតេជោ សែន!

    ជំនឿទុកចិត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ គឺជាកត្តាគ្រឹះធានាជោគជ័យរបស់រាជរដ្ឋាភិបាលតេជោ សែន!

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០​ |

    នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយដែលមានរយៈពេលប្រមាណជាង២០នាទី មានចំណងជើងថា « ជំនឿទុកចិត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ គឺជាកត្តាគ្រឹះធានាជោគជ័យរបស់រាជរដ្ឋាភិបាលតេជោ សែន!

    ក្រសួង​សុខាភិបាល​បង្ហាញ​គោលការណ៍​យុទ្ធសាស្រ្ត​៥​ចំណុច​ (E5) ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​វីរុស​កូវីដ១៩​

    ក្រសួង​សុខាភិបាល​បង្ហាញ​គោលការណ៍​យុទ្ធសាស្រ្ត​៥​ចំណុច​ (E5) ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​វីរុស​កូវីដ១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ លោក​ជំទាវ​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បាន​បញ្ជាក់​ថា​ ភាពជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់ ​ការ​ការពារ​ ការ​ចម្លង​ចូល​ក្នុង​សហគមន៍​មូលដ្ឋាន​ ដោយ​ក្រសួង​សុខាភិបាលប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​យុទ្ធសាស្រ្ត​៥​យ៉ាង​ ដែ​ល​ហៅ​ថា​ E5​  មាន​ដូច​ជា​៖

    លទ្ធផលកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

    លទ្ធផលកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០​ |

    សេចក្ដីប្រកាសព័ត៌មាន​ ស្ដីពី​លទ្ធផលកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ

    គ.ជ.ប នឹង​រៀបចំកិច្ច​ប្រជុំ​ ស្ដីពី​ការផ្សព្វផ្សាយ​បញ្ជី​បោះឆ្នោត​ចុង​ក្រោយ​

    គ.ជ.ប នឹង​រៀបចំកិច្ច​ប្រជុំ​ ស្ដីពី​ការផ្សព្វផ្សាយ​បញ្ជី​បោះឆ្នោត​ចុង​ក្រោយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​ ហៅកាត់​ថា​ គ.ជៈប នឹង​រៀបចំកិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ស្ដីពី​ការ​ផ្សព្វផ្សាយ​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ និង​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ចែកលិខិត​អញ្ជើញ​ប្រជាពលដ្ឋ​ នៅថ្ងៃទី​១៤ ខែកញ្ញា​ ឆ្នាំ​២០២០ នៅ​សាល​សន្និសីទ​ជាន់​ទី១​ នៃ​ទីស្ដីការ​ គ.ជ.ប​។ នេះបើ​យោងតាម​សេចក្ដីជូន​ដំណឹង​របស់​គជប​ ចេញផ្សាយនៅថ្ងៃទី​៨ ខែកញ្ញា​ ឆ្នាំ​២០២០​។

    ​«ទិវា​ពិភពលោក​ស្អាត» ឆ្នាំ​២០២០ នឹង​រៀបចំឡើង​ចាប់​ពីថ្ងៃទី​១៩ ដល់ ​២៦​ ខែកញ្ញា​ 

    ​«ទិវា​ពិភពលោក​ស្អាត» ឆ្នាំ​២០២០ នឹង​រៀបចំឡើង​ចាប់​ពីថ្ងៃទី​១៩ ដល់ ​២៦​ ខែកញ្ញា​ 

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ គណៈ​កម្មាធិការ​វាយ​តម្លៃ​ទីក្រុង​ស្អាត​ ក្រសួង​ទេសចរណ៍​ ក្រសួងបរិស្ថាន​ សហការ​ជាមួយ​អង្គការ​ Lets do its! World និង​អង្គការ​ River and Oceen Cleanup ​នឹង​រៀបចំ«ទិវា​ពិភពលោក​ស្អាត» ​ ដែល​នឹង​​ប្រព្រឹត្ត​ឡើង​នៅ​ទូទាំង​ពិភពលោក​ ចាប់ពីថ្ងៃទី​១៩ដល់​២៦ ខែកញ្ញា ឆ្នាំ​២០២០។

    ADB ផ្តល់​ប្រាក់​កម្ចី​ជាង​១២៧​លាន​ដុល្លារ ​​ជួយពង្រីក​បណ្ដាញ​បញ្ជូន​ថាមពល​អគ្គីសនីនៅកម្ពុជា

    ADB ផ្តល់​ប្រាក់​កម្ចី​ជាង​១២៧​លាន​ដុល្លារ ​​ជួយពង្រីក​បណ្ដាញ​បញ្ជូន​ថាមពល​អគ្គីសនីនៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០​ |

    ធនាគារ​អភិវឌ្ឍន៍ស៊ី ដែ​ល​ហៅ​កាត់​ថា​ ADB​ បានសម្រេច​ផ្តល់​ប្រាក់​កម្ចី​ ចំនួន១២៧,៨លាន​ដុល្លារ​អាមេរិក​ ដល់​កម្ពុជា​សម្រាប់​ការ​កសាង​បណ្តាញ​បញ្ជូន​ និង​អនុ​ស្ថានីយ៍​អគ្គិស​នី​ ដើម្បីជួយ​ឲ្យ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​៣​ផ្សេង​ទៀត ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកប​ដោយ​ ស្ថេរភាព​ និងអាចទុកចិត្ត​បាន។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដែលផុតអាណត្តិ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដែលផុតអាណត្តិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូត។