គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ក្រសួងសុខាភិបាល​៖ មាន​អ្នក​ជំងឺកូវីដ​១៩​ ០៣​នាក់ជាសះស្បើយ​ និង​មានករណី​វិជ្ជមានថ្មី ០១នាក់​

    ក្រសួងសុខាភិបាល​៖ មាន​អ្នក​ជំងឺកូវីដ​១៩​ ០៣​នាក់ជាសះស្បើយ​ និង​មានករណី​វិជ្ជមានថ្មី ០១នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្រសួង​សុខាភិបាល​ នៅព្រឹកថ្ងៃទី​០៩​ ខែមករា​ ឆ្នាំ​២០២១​ បាន​ចេញសេចក្ដីជូនដំណឹង​មួយ ​​ស្ដីពីការរកឃើញករណី​វិជ្ជមាន​វីរុសកូវីដ​១៩​ ថ្មី ចំនួន​ ០១នាក់​ និង​មាន​ករណី​ជាសះស្បើយ​ចំនួន​ ០៣​នាក់​ សម្រាប់​ថ្ងៃទី​០៨​ មករា​។

    គ.ជ.ប ចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងគណបក្ស LDP ជុំវិញ​ការ​បដិសេធ​មិន​ស្គាល់​លទ្ធផល ​នៃ​ការចុះ​ឈ្មោះបោះឆ្នោត ឆ្នាំ២០២០

    គ.ជ.ប ចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងគណបក្ស LDP ជុំវិញ​ការ​បដិសេធ​មិន​ស្គាល់​លទ្ធផល ​នៃ​ការចុះ​ឈ្មោះបោះឆ្នោត ឆ្នាំ២០២០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៨ ខែមករា ឆ្នាំ​២០២១​នេះ បានចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបនឹងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP ជុំវិញការបដិសេធមិនស្គាល់លទ្ធផល នៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

    ក្រសួងអប់រំ ចេញសេចក្ដីណែនាំ​ស្ដីពី​ការអនុវត្ត​វិធាន​ការ​សុវត្ថិភាព​ក្នុង​បវេសនកាល​ឆ្នាំសិក្សា​២០២០-២០២១

    ក្រសួងអប់រំ ចេញសេចក្ដីណែនាំ​ស្ដីពី​ការអនុវត្ត​វិធាន​ការ​សុវត្ថិភាព​ក្នុង​បវេសនកាល​ឆ្នាំសិក្សា​២០២០-២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ​ក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តី​ណែនាំ​មួយ ​ស្តីពីការអនុវត្តវិធានការសុវត្ថិភាពក្នុងបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹង​របស់​ក្រសួងអប់រំ៖  

    សម្ដេចតេជោ​ ហ៊ុន​ សែន ​សម្រេច​បន្ថែម​ថវិកាចំនួន​ ៧០០លានរៀលទៀត ដល់​ខេត្ត​​ចំនួន​ ៤ នៅជាប់ព្រំដែន

    សម្ដេចតេជោ​ ហ៊ុន​ សែន ​សម្រេច​បន្ថែម​ថវិកាចំនួន​ ៧០០លានរៀលទៀត ដល់​ខេត្ត​​ចំនួន​ ៤ នៅជាប់ព្រំដែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃ​ទី០៨ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចបន្ថែម​ថវិកាចំនួន​ ៧០០លានរៀលទៀត ដល់​ខេត្ត​​ចំនួន៤ នៅជាប់​ព្រំដែន ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់​ពលករខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។​ នេះបើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់​ប្រាប់​​នៅព្រលប់​ថ្ងៃទី០៨ ខែមករានេះ។

    សម្ដេចក្រឡាហោម ស ខេង​ បញ្ជា​ឲ្យ​នគរបាល​ស្រាវជ្រាវចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ដែលបង្កសំឡេង​រំខាន​ដល់ពលរដ្ឋ

    សម្ដេចក្រឡាហោម ស ខេង​ បញ្ជា​ឲ្យ​នគរបាល​ស្រាវជ្រាវចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ដែលបង្កសំឡេង​រំខាន​ដល់ពលរដ្ឋ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ ៖ ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ​​រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ ​នៅ​ព្រឹក​ថ្ងៃទី​៨ ​ខែមករា ឆ្នាំ​២០២១​នេះ ​បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល ​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ដើម្បី​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ម៉ូតូ​ធំ កែច្នៃ​បំពង់​ស៊ីម៉ាំង ដែល​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​។

    ឯកឧត្តម ប្រាក់ សុខុន អំពាវនាវឲ្យ​ប្រជាពលរដ្ឋស្រុកស្អាង បន្តអនុវត្ត​វិធានការការពារមេរោគកូវីដ១៩ឲ្យបាន​ខ្ជាប់ខ្ជួន

    ឯកឧត្តម ប្រាក់ សុខុន អំពាវនាវឲ្យ​ប្រជាពលរដ្ឋស្រុកស្អាង បន្តអនុវត្ត​វិធានការការពារមេរោគកូវីដ១៩ឲ្យបាន​ខ្ជាប់ខ្ជួន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១​ |

    កណ្ដាល​៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្អាង បានអញ្ជើញ ជួបសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនដល់គ្រួសារក្រីក្រសរុបចំនួន ៩២០ គ្រួសារ ដែល៥២០គ្រួសារ មកពីឃុំខ្ពប ឃុំសាទ ឃុំតាលន់ ឃុំត្រើយស្លា និងឃុំស្វាយប្រទាល និង៤០០គ្រួសារ មកពីឃុំកោះសាច់ទន្លា ឃុំព្រែកគយ ឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាកែសម្រួលលក្ខណៈសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាកែសម្រួលលក្ខណៈសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាកែសម្រួលលក្ខណៈសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅទីស្ដីការក្រសួងមហាផ្ទៃ។

    ក្រសួងសុខាភិបាល​ រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ ថ្មី ០១នាក់ទៀត ជា​ពលករ​ខ្មែរ​មក​ពីថៃ

    ក្រសួងសុខាភិបាល​ រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ ថ្មី ០១នាក់ទៀត ជា​ពលករ​ខ្មែរ​មក​ពីថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅព្រឹក​ថ្ងៃទី​០៨​ ខែមករា​ ឆ្នាំ​២០២១​ ក្រសួង​សុខាភិបាល​ បានប្រកាស​រកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី​ ០១នាក់​ ជាពលករ​ខ្មែរ​មកពីថៃ និង​មិនមាន​ករណី​ជាសះស្បើយ​ទេ​។

    ​ក្រុមបាតុករគាំទ្រ​លោក​ Trump ប្រមូលផ្ដុំគ្នា​នៅក្រៅវិមានរដ្ឋនានា​ទូទាំងសហរដ្ឋអាមេរិក​ ប្រឆាំង​នឹង​ជ័យជម្នះ​របស់លោក​ Joe Biden

    ​ក្រុមបាតុករគាំទ្រ​លោក​ Trump ប្រមូលផ្ដុំគ្នា​នៅក្រៅវិមានរដ្ឋនានា​ទូទាំងសហរដ្ឋអាមេរិក​ ប្រឆាំង​នឹង​ជ័យជម្នះ​របស់លោក​ Joe Biden

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០២១​ |

    អាមេរិក៖ ក្រុម​បាតុករ​គាំទ្រលោក​ប្រធានាធិបតី Donald Trump​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​វិមាន​រដ្ឋ​នានា ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ ដែល​នាំ​ឲ្យ​មន្ត្រី​មួយ​ចំនួន​ជម្លៀស​ខ្លួន​ ខណៈ​ពេល​ដែល​ស្រែក​អបអរសាទរ​នៅ​ឯ​កន្លែង​បាតុកម្ម​ជាច្រើន ​នៅ​ពេល​ក្រុម​បាតុករ​គាំទ្រ​លោក Trump បាន​សម្រុកចូល​វិមាន​កា​ពី​តូ​ល​សហរដ្ឋអាមេរិក​។

    សម្ដេច សាយ​ ឈុំ ផ្ញើ​សារលិខិតអបអរសាទរ​ជូន​សម្ដេចតេជោ​ ក្នុង​ឱកាសខួប​អនុស្សាវរីយ៍លើកទី​៤២ នៃទិវា​ជ័យជំនះ ៧មករា​

    សម្ដេច សាយ​ ឈុំ ផ្ញើ​សារលិខិតអបអរសាទរ​ជូន​សម្ដេចតេជោ​ ក្នុង​ឱកាសខួប​អនុស្សាវរីយ៍លើកទី​៤២ នៃទិវា​ជ័យជំនះ ៧មករា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សារលិខិតអបអរសាទររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២១ ។