គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    យោធាកម្ពុជា៧រូប ទទួលចំណាត់ថ្នាក់លេខ៣ក្នុងចំណោម៧ប្រទេស ក្នុងការប្រកួតកីឡាយោធាអន្តរជាតិនៅប្រទេសរុស្សី

    យោធាកម្ពុជា៧រូប ទទួលចំណាត់ថ្នាក់លេខ៣ក្នុងចំណោម៧ប្រទេស ក្នុងការប្រកួតកីឡាយោធាអន្តរជាតិនៅប្រទេសរុស្សី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |

    យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ ការិយាល័យ​អនុព័ន្ធ​យោធា​របស់​ ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ប្រចាំ​ទី​ក្រុង​មូស្គូ ​បាន​ឲ្យ​ដឹង​ថា ​សិក្ខាកាម​យោធា​កម្ពុ​ជា​៧រូប ដែល​កំពុងសិ​ក្សា​នៅសា​លា​បញ្ជាការ​ជាន់​ខ្ពស់​ទ័ព​អាកាស​ឆត្រ​យោង ​ទី​ក្រុង Ryazan សហព័ន្ធរុស្ស៊ី បាន​ចំណាត់​ថ្នាក់​លេខ​៣ ​ក្នុង​ចំណោម​៧​ប្រទេស​ ក្នុង​កម្ម​វិធី​ប្រកួត​កីឡា​យោធា​អន្តរ​ជាតិ​លើក​ទី​៦​ International Army’s Game 2020 លើ​វិញ្ញា​សា​ទ័ព​ឆត្រ​យោង ( Airborne platoon)។ សមិទ្ធផល​ទាំង​នោះ ត្រូវ​គេរាយកា​រ​ណ៍ថា កើ​តចេ​ញពីស្មា​រតី​ស្រលា​ញ់ជា​តិ មាតុភូមិ និង​គោរព​វិន័យ​ខ្ពស់ របស់​សិក្ខាកាម​យោធា​កម្ពុជា​។

    អគ្គ​ស្នងការ​នគរបាល​ជាតិ​ ណែនាំ​ដល់​មន្ត្រី​នគរបាល​ទាំងអស់ បង្កើន​វិធាន​ការ​សន្តិសុខ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​

    អគ្គ​ស្នងការ​នគរបាល​ជាតិ​ ណែនាំ​ដល់​មន្ត្រី​នគរបាល​ទាំងអស់ បង្កើន​វិធាន​ការ​សន្តិសុខ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ​ ៖ អគ្គស្នង​ការ​នគរបាល​ជាតិ​ នាយ​ឧត្តម​សេនីយ៍​ នេត​ សាវឿន​ បាន​ណែ​នាំ​ដល់​មន្រ្តី​នគរបាលទាំងអស់​ទូទាំង​ប្រទេស​ឱ្យ​បង្កើន​នូវ​វិធាន​ការ​សន្តិសុខ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ដើម្បី​ធានា​សុវត្ថិភាពដល់​ប្រជាពលរដ្ឋ​ និង​ទេសចរ​ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ ដែលប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី៣ ដល់ថ្ងៃទី​១៨ ខែកញ្ញា​ ឆ្នាំ​២០២០។

    កម្ពុជា-អូស្ត្រាលី បន្ដ​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​ ដើម្បីទប់​ស្កាត់​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​

    កម្ពុជា-អូស្ត្រាលី បន្ដ​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​ ដើម្បីទប់​ស្កាត់​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖  ក្នុងជំនួបពិភាក្សាការជាមួយ ឯកឧត្តម ANTHONY MAGUIRE នាយនគរបាលជាន់ខ្ពស់ នៃនគរបាល សហព័ន្ធអូស្ត្រាលី ដែលទើបមកបំពេញភារកិច្ចថ្មីនៅកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ មានប្រសាសន៍ថា កម្ពុជា និងអូស្ត្រាលី នឹងនៅតែបន្តកិច្ចសហប្រតិបត្តិល្អជាមួយគ្នា ក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា មានដូចជា អំពើជួញដូរគ្រឿងញៀនគ្រប់រូបភាព អំពើជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្សជាដើម បន្ទាប់ពីភាគីទាំងពីរទទួលបានជោគជ័យលើការងារនេះជាបន្តបន្ទាប់។

    ឯកឧត្ដម​ ហ៊ុន​ ម៉ានី ជួប​ប្រជុំ​ជាមួយ​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង​ និង​មន្ត្រីពាក់ព័ន្ធ​ ស្វែងយល់​ពីសភាពការ​ណ៍ជាក់​ស្ដែង​នៅមូលដ្ឋាន​

    ឯកឧត្ដម​ ហ៊ុន​ ម៉ានី ជួប​ប្រជុំ​ជាមួយ​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង​ និង​មន្ត្រីពាក់ព័ន្ធ​ ស្វែងយល់​ពីសភាពការ​ណ៍ជាក់​ស្ដែង​នៅមូលដ្ឋាន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |

    ស្វាយរៀង​៖ នាព្រឹកថ្ងៃ​ទី​៣​កញ្ញានេះ ​នៅសាល​ប្រជុំ​សាលា​​ខេត្ត​ស្វាយរៀង​ ឯកឧត្តម ម៉ែន វិបុល អភិបាល​ នៃ​គណៈអភិបាល​ខេត្ត​ស្វាយរៀង​ មន្ត្រី​ក្រោម​ឱវាទ ​ថ្នាក់ដឹកនាំ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ បាន​អញ្ជើញ​ជួបប្រជុំ​ជាមួយ​គណៈ​ប្រតិភូ គណៈ​កម្មការ​អប់រំ​ យុវជន កីឡា​ ធម្មការ កិច្ច​ការ​សាសនា វប្បធម៌​ និង​ទេសចរណ៍​ នៃ​រដ្ឋ​សភា ដឹកនាំ​ដោយ​ឯកឧត្ដម​ ហ៊ុន​ ម៉ានី ប្រធាន​គណៈ​កម្មការ។

    កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសមុទ្រអាស៊ីបូព៌ា និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា

    កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសមុទ្រអាស៊ីបូព៌ា និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ កម្ពុជា ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​មហា​សន្និបាត​សមុទ្រ​អាស៊ីបូព៌ា ​និង​វេទិកា​ថ្នាក់​រដ្ឋ​មន្ត្រី​លើក​ទី​៧ ​នៃ​ភាពជា​ដៃគូក្នុង​ការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ីបូព៌ា ​ចាប់​ពី​ថ្ងៃ​ទី​០១ ​ដល់​ថ្ងៃ​ទី​០៤​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ​ដោយ​កំណត់​យក​ខេត្ត​ព្រះសីហនុ ​ជា​ទីតាំង​ប្រារព្ធ​ពិធី ​ហើយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់​ខ្ពស់​បើក​ព្រឹត្តិការណ៍​នេះផ​ង​ដែរ​។​

    ឯកឧត្តម ​ប្រាក់ ​សុខុន ​ឧបនាយក​រដ្ឋ​មន្ត្រី​ ចុះ​ជួប​សំណេះ​សំណាលជាមួយ​សិក្ខាកាម​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កង​កម្លាំងរក្សា​សន្តិភាព ​បោសសំ​អាត​មីន​ និង​កាក​សំណល់​សង្រ្គាម​ ក្នុង​ស្រុកឧដុង្គ​

    ឯកឧត្តម ​ប្រាក់ ​សុខុន ​ឧបនាយក​រដ្ឋ​មន្ត្រី​ ចុះ​ជួប​សំណេះ​សំណាលជាមួយ​សិក្ខាកាម​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កង​កម្លាំងរក្សា​សន្តិភាព ​បោសសំ​អាត​មីន​ និង​កាក​សំណល់​សង្រ្គាម​ ក្នុង​ស្រុកឧដុង្គ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |

    កំពង់ស្ពឺ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ​ខែ​កញ្ញា ​ឆ្នាំ​២០២០ ​​ឯក​ឧត្តម​ ប្រាក់ ​សុខុន​ ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ​សម្រប​សម្រួល​កិច្ចការបញ្ជូន​កងក​ម្លាំង​ចូល​រួម​បេសក​កម្ម​ថែរ​ក្សាស​ន្តិភាព​របស់​អង្គការ​សហប្រជា​ជាតិ ​រួម​ជា​មួយ​ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ​និង​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​សែម ​សុវណ្ណនី ​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ ​និង​ជា​អគ្គនាយក ​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ចុះ​មក​ពិនិត្យ​អគារ​ដែល​ត្រូវ​បាន​កែ​សម្រួល​សម្រាប់​ធ្វើ​កន្លែង​ចត្តាឡីស័ក នៅ​វិ​ទ្យាស្ថា​ន​ហ្វឹកហ្វឺន​បណ្តុះប​ណ្តាល​កង​កម្លាំង​រក្សាស​ន្តិភាព​ បោស​សំអាតមី​ន ​និង​កាក​សំណល់​សង្រ្គាម ​ក្នុង​ស្រុក​ឧដុង្គ ​ខេត្ត​កំពង់ស្ពឺ ​ព្រម​ទាំង​ជួប​សំណេះសំ​ណាល ​ជា​មួយ​សិក្ខាកាម​ដែល​កំពុងហ្វឹក​ហ្វឺន​នៅ​វិទ្យាស្ថាន​នេះ​ផង​ដែរ​៕  

    នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​អញ្ជើញ​ជា​អធិបតីភាព​ក្នុ​ង​ពិធី​បើក​វគ្គបណ្តុះប​ណ្តាល​ជំនាញ​បើកបរ​រថយន្ត​ជំនាន់​ទី២

    នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​អញ្ជើញ​ជា​អធិបតីភាព​ក្នុ​ង​ពិធី​បើក​វគ្គបណ្តុះប​ណ្តាល​ជំនាញ​បើកបរ​រថយន្ត​ជំនាន់​ទី២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |

    កំពង់ឆ្នាំង៖ នាព្រឹ​ក​ថ្ងៃ​ទី​៣​សីហា​នេះ ​នាយ​ឧត្តម​សេនីយ៍ ​សៅ ​សុខា ​អគ្គ​មេបញ្ជាការ​រង​នៃក​ង​យោធពលខេមរ​ភូមិន្ទ ​មេ​បញ្ជាការ ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញជាអធិបតីភាពក្នុងពិធី​បើក​វគ្គ​បណ្តុះ​បណ្តាលជំនាញ​បើកបរ​រថយន្ត​ជំនាន់​ទី២​ នៅ​មជ្ឈ​មណ្ឌល​ហ្វឹកហ្វឹន ​កងរាជ​អាវុធ​ហត្ថ​ភ្នំជំរាយ ស្ថិតក្នុងភូមិច្រកថ្កូវ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕

    ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចុះពិនិត្យរោងចក្រផលិតកង់នាំទៅសហរដ្ឋអាមេរិក

    ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចុះពិនិត្យរោងចក្រផលិតកង់នាំទៅសហរដ្ឋអាមេរិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |

    ស្វាយរៀង ៖ តំបន់សេដ្ឋកិច្ចពិសេស Manhattan” មានរោងចក្ររាប់សិប ដែលប្រើប្រាស់បុគ្គលិកកម្មករចំនួនជិត ៤០ ០០០ នាក់ ដោយគិតតែ នៅខេត្តស្វាយរៀងមួយតែប៉ុណ្ណោះ។

    សម្ដេចប្រធាន​រដ្ឋសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័ត​សេចក្តីព្រាងច្បាប់ចំនួន៥

    សម្ដេចប្រធាន​រដ្ឋសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័ត​សេចក្តីព្រាងច្បាប់ចំនួន៥

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​។ កិច្ចប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ចំនួន៥ ដែលជាសំណើរាជរដ្ឋាភិបាល ជូនគណៈកម្មការជំនាញពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍វិញ។

    អ្នកលេងហ្វេសប៊ុកបានរំលេចចេញនូវរូបថតអនុស្សាវរីយ៍របស់សម្តេចតេជោ ហ៊ុន សែន ចុះមូលដ្ឋានជួបប្រជាពលរដ្ឋ និងរូបថតរបស់សម្តេចតេជោ អញ្ជើញទៅបំពេញបេសកកម្មនៅបរទេសជាច្រើនសន្លឹក គ្រាដែលប្រទេសទើបតែរំដោះចេញពីរបបប្រល័យពូជសាសន៍ ស្ថិតក្នុងស្ថានភាពលំបាក!

    អ្នកលេងហ្វេសប៊ុកបានរំលេចចេញនូវរូបថតអនុស្សាវរីយ៍របស់សម្តេចតេជោ ហ៊ុន សែន ចុះមូលដ្ឋានជួបប្រជាពលរដ្ឋ និងរូបថតរបស់សម្តេចតេជោ អញ្ជើញទៅបំពេញបេសកកម្មនៅបរទេសជាច្រើនសន្លឹក គ្រាដែលប្រទេសទើបតែរំដោះចេញពីរបបប្រល័យពូជសាសន៍ ស្ថិតក្នុងស្ថានភាពលំបាក!

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |

    បើយោងតាមគណនីហ្វេសប៊ុកមានឈ្មោះ(Sin Sophea)បានសរសេរថា៖ -ស្ថាបនិកសន្តិភាព និងការអភិវឌ្ឍកម្ពុជា បានប្រើពេលវេលា កម្លាំងពលំ