គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    កម្ពុជា-ចិន ប្ដេជ្ញាចិត្តបន្តធ្វើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត

    កម្ពុជា-ចិន ប្ដេជ្ញាចិត្តបន្តធ្វើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បាន​អញ្ជើញមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាស នៃ​កិ​ច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា។

    កម្ពុជា-ចិន​ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស​សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

    កម្ពុជា-ចិន​ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស​សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៩និង១៥ នាទី ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ ចំនួន១៣ ដែលមានទឹកប្រាក់ចំនួន ៤.៣៣៥.៩០០ដុល្លារអាមេរិក នៅទីស្ដីការក្រសួង។