គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ ៣,៣៦ លានដុល្លារ

    កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ ៣,៣៦ លានដុល្លារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០និង០០នាទី ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន (ប្រមាណ ៣,៣៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» នៅទីស្ដីការក្រសួង។

    កម្ពុជា-ជប៉ុន ចុះហត្ថលេខាលិខិតប្ដូរសារស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទាន​ឥតសំណង​របស់ជប៉ុន ចំនួនជាង ៧២លានដុល្លារ

    កម្ពុជា-ជប៉ុន ចុះហត្ថលេខាលិខិតប្ដូរសារស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទាន​ឥតសំណង​របស់ជប៉ុន ចំនួនជាង ៧២លានដុល្លារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពី​ការ​ផ្តល់​ឥណទាន​សម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ចំនួនជាង ៧២លានដុល្លារ ដើម្បី​ចូលរួម​ចំណែក​យ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ក៏ដូចជា​ជួយ​ពង្រឹង​បន្ថែម​ទៀត​នូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។