ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ |
642
ភ្នំពេញ៖ កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង សម្រាប់ការរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ |
635
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Nikos Dendias រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋក្រិក បានពិភាក្សាអំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេល ជំនួបទ្វេភាគី នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន រៀបចំដោយកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ |
564
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១សីហាម្សិលមិញ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានថ្លែងថា គោលជំហររបស់អាស៊ានមិនប្រែប្រួលឡើយ ពោល គឺមិនយកប្រទេសដៃគូ និងមហាអំណាចណាដៃគូតែមួយឡើយ។ ឯកឧត្តម សង្កត់ធ្ងន់ថា អាស៊ានមានមជ្ឈភាព និងឯករាជ្យរបស់ខ្លួន ក្នុងការដាក់ចេញគោលជំហរ និងបទដ្ឋាន ដើម្បីស្របតាមអាទិភាពរបស់អាស៊ាន។